ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងទេសចរណ៍ជំរុញឱ្យរៀបចំ «វត្តទេសចរណ៍» ដើម្បីទាក់ទាញភ្ញៀវទេសចរឈ្វេងយល់ពីពិធីបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រាប់ដល់មន្ទីរទេសចរណ៍ សហការជាមួយមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត រៀបចំ «វត្តទេសចរណ៍គំរូ» ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យឈ្វេងយល់ពីប្រវត្តិនិងទំនៀមទម្លាប់នៃការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ខណៈបច្ចុប្បន្នកម្ពុជាមានវត្តសរុបចំនួន ៥ ១៣៣វត្ត។

ក្នុងសារាចរណែនាំរបស់ក្រសួងទេសចរណ៍ដែលចុះនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ក្រសួងបានប្រាប់ដល់មន្ទីរទេសចរណ៍ និងមន្ទីរធម្មការដូច្នេះថា៖ «ត្រូវសហការគ្នា រៀបចំវត្តទេសចរណ៍គំរូសម្រាប់ភ្ញៀវទេសចរអន្តរជាតិ អាចស្វែងយល់ពីប្រវត្តិ និងទំនៀមទម្លាប់នៃការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ»។

ក្នុងសារាចរណែនាំដដែល ក៏បានប្រាប់ឱ្យមន្ទីរទេសចរណ៍ ត្រូវសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរអប់រំ យុវជន និងកីឡា បំផុសចលនាឱ្យមានការប្រឡងចម្រៀងបូរាណ សម័យ កំណាព្យ អាយ៉ៃ ចាប៉ី និងការលេងល្បែងប្រជាប្រិយ នៅក្នុង មូលដ្ឋានរបស់ខ្លួន និងត្រូវជួយសម្រួលឱ្យមានការសម្តែងរបាំត្រុដិនៅតាមគោលដៅសំខាន់ៗ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងកម្សាន្ត និងមូលដ្ឋានអាជីវកម្មនានា។

ទន្ទឹមនឹងខេត្តសៀមរាបមានព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» ក្រសួងទេសចរណ៍ជំរុញឱ្យរដ្ឋបាលរាជធានី ខេត្ត មន្ទីរជំនាញ និងដៃគូពាក់ព័ន្ឋ រៀបចំឱ្យមានព្រឹត្តិការណ៍សង្ក្រាន្តចូលឆ្នាំ និងកម្មវិធីកម្សាន្ដសប្បាយនានាតាមទំនៀមទម្លាប់ប្រពៃណី។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏ណែនាំឱ្យអាជីករ និងប្រតិបត្តិករទេសចរណ៍ ត្រូវសរសេរតម្លៃសេវាស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ឱ្យបានច្បាស់លាស់ដោយសរសេរជាភាសាខ្មែរនៅខាងលើ និងភាសាបរទេសនៅខាងក្រោម ដើម្បីជៀសវាងមានការប្រតិកម្មពីអតិថិជន។ ក្រសួងព្រមានថា បើមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្ម ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ទាក់ទងនឹងផ្នែកបរិស្ថានវិញ ក្រសួងទេសចរណ៍ក៏បានប្រាប់ស្ថាប័នពាក់ព័ន្ធត្រូវអប់រំដល់ម្ចាស់អាជីវកម្មទេសចរណ៍ និងភ្ញៀវទេសចរលុបបំបាត់ការបោះសំរាម និងកាកសំណល់ផ្សេងៗចោលក្រៅធុង ឬក្រៅកន្ត្រកសំរាម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក