ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនស្នើឱ្យពិនិត្យទិន្នន័យអ្នកញៀនគ្រឿងញៀនដែលកើនជាង ៥ពាន់នាក់ ក្នុងឆ្នាំ២០២២

ភ្នំពេញ៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែ គឹមយ៉ាន ស្នើក្រសួង ស្ថាប័ន អង្គភាព ពាក់ព័ន្ធពិនិត្យទិន្នន័យអ្នកញៀនគ្រឿងញៀនកើនឡើងជាង ៥ ០០០នាក់ ក្នុងឆ្នាំ២០២២ ដោយថាអាចមានទិន្នន័យជាន់គ្នា រវាងអ្នកចាស់ អ្នកថ្មី ។

លោក កែ គឹមយ៉ាន ស្នើបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២២ និងលើកទិសដៅការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

លោកបានថ្លែងថាទិន្នន័យអ្នកញៀនគ្រឿងញៀនកើនឡើងជាង ៥ ០០០នាក់ ឆ្នាំ២០២២នេះ គឺជាទិន្នន័យមួយមិនទាន់មានភាពច្បាស់លាស់ព្រោះអាចមានទិន្នន័យជាន់គ្នា រវាងអ្នកចាស់ អ្នកថ្មី អ្នកចេញពីមណ្ឌលមួយទៅមណ្ឌលមួយ និងពីមូលដ្ឋានសុខាភិបាលមួយទៅមូលដ្ឋានសុខាភិបាលមួយទៀតអាចកត់ត្រាស្ទួនគ្នា ដែលតំរូវឱ្យក្រសួង ស្ថាប័ន អង្គភាព និងអ្នកពាក់ព័ន្ធត្រូវធ្វើការពិនិត្យ។

លោកបានគូសបញ្ជាក់ថា តាមរបាយការណ៍ឆ្នាំ២០២២ មានអ្នកញៀន និងអ្នកប្រើប្រាស់គ្រឿងញៀនដែលគ្រប់គ្រងបានក្នុងឆ្នាំ២០២២ មានចំនួន ២២ ២១៣នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ មានចំនួន ១៦ ២៦៤នាក់ ដែលចំនួននេះមានកើនឡើងដល់ ៥ ៩៤៩នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក