ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

កម្ពុជានឹងរៀបចំមហាសន្និបាតលើកទី៦ នៃក្រុមប្រឹក្សាលើកតម្កើងការនិយាយភាសាបារាំងនៅថ្ងៃទី២៣ មីនា ខាងមុខ

ភ្នំពេញ៖ ក្រុមប្រឹក្សាលើកតម្កើងហ្វ្រង់កូហ្វូនីនៅកម្ពុជា (CPFC) នឹងរៀបចំមហាសន្និបាតលើកទី៦ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ មហាសន្និបាតនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក ឈីវ យីស៊ាង។

ក្នុងមហាសន្និបាតលើកទី៦ នឹងមានការចូលរួមពី តំណាងមកពីស្ថាប័នជាសមាជិកក្រុមប្រឹក្សា CPFC ស្ថានទូតហ្វ្រង់កូហ្វូននៅកម្ពុជា គ្រឹះស្ថាន ឧត្តមសិក្សា សង្គមស៊ីវិល វិស័យឯកជន សារព័ត៌មាន និងអង្គភាពហ្វ្រង់កូហ្វូន។

នាមហាសន្និបាតនោះនឹងផ្តោតទៅលើប្រធានបទសំខាន់ៗមួយចំនួន ដូចជា ការបង្ហាញសង្ខេប ពីព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនីនៅកម្ពុជា និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងឆ្នាំ២០២២ ការបង្ហាញ លទ្ធផលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៨ នៅទុយនីស៊ី កិច្ចពិភាក្សាលើព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី ដែលនឹងត្រូវរៀបចំក្នុងឆ្នាំ២០២៣ និងការរៀបចំផែនទីចង្អុលផ្លូវ ឆ្នាំ២០២៣ និងជា ចុងក្រោយ និងការធ្វើបច្ចុប្បន្នភាពលក្ខន្តិកៈ CPFC និងការបន្ថែមសមាជិកថ្មី។

គូសបញ្ជាក់ថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅស្របពេលនឹងទស្សនកិច្ចលើកដំបូងរបស់ លោក Edgar - DOERIG តំណាងតំបន់ថ្មីរបស់អង្គការ OIF នៅអាស៊ី-ប៉ាស៊ីហ្វិក ដែលទើបនឹងចូលកាន់តំណែងនៅពាក់កណ្ដាលខែមីនានេះ។

អ្នកចូលរួមមួយចំនួននឹងត្រូវបានអញ្ជើញឲ្យធ្វើបទបង្ហាញអំពីវិស័យការងាររបស់ស្ថាប័នរៀងៗខ្លួនរបស់ពួកគេ ព្រមទាំងសកម្មភាពនានាដែលបាននិង កំពុងអនុវត្តនៅក្នុងក្របខណ្ឌនៃការលើកតម្កើងហ្វ្រង់កូហ្វូនី នៅកម្ពុជា និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

បន្ទាប់ពីមហាសន្និបាតលើកទី៦ នឹងមានពិធីជប់លៀងនៅភោជនីយដ្ឋាន Villa 5 Contemporary Cuisine ចាប់ពីម៉ោង ១៨:៣០ ដើម្បីអបអរទិវាអន្តរជាតិហ្វ្រង់កូហ្វូនីឆ្នាំ២០២៣ ជុំវិញប្រធានបទ "321 millions de francophones, des milliards de contenus culturels”៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក