ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា អបអរសាទរចំពោះការតែងតាំងលោក ហ៊ុន ម៉ានិត ជាមេបញ្ជាការរងទ័ពជើងគោក

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា អបអរសាទរជូនចំពោះលោក ហ៊ុន ម៉ានិត ក្នុងឱកាសដែលលោកត្រូវបាននាយករដ្ឋមន្ត្រីតែងតាំងជាមេបញ្ជាការរងកងទ័ពជើងគោក។

លោក ឯម ច័ន្ទមករា យល់ថាការតែងតាំងលោក ហ៊ុន ម៉ានិត ដែលជាប្រធាននាយកដ្ឋានស្រាវជ្រាវចារកិច្ចស្រាប់ និងជួយសម្រួលការងារដល់កងទ័ពជើងក្នុងការទទួលព័ត៌មាន និងការសម្រេចចិត្តនានាក្នុងការកិច្ចការពារសន្ដិសុខ និងការពារជាតិកម្ពុជា។

គួរឱ្យដឹងផងដែរថាតាមរយៈអនុក្រឹត្យចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានសម្រេចតែងតាំងលោក ហ៊ុន ម៉ានិត ជាមេបញ្ជាការរងកងទ័ពជើងគោកបន្ថែមលើកការងារបច្ចុប្បន្នដែលជាប្រធាននាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។

ការសម្រេចតែងតាំងនេះគឺស្របពេលដែលបងប្រុសរបស់លោកគឺលោក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការទ័ពជើងគោកត្រូវបានព្រះមហាក្សត្រតំឡើងឋាន្តរស័ក្កិឡើងជានាយឧត្តមសេនីយ៍ (ផ្កាយ៤) ក្នុងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ផងដែរ។

គួរឱ្យដឹងផងដែរថាលោក ហ៊ុន ម៉ានិត គឺជាកូនប្រុសទី២ របស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវជាប្អូនបង្កើតរបស់លោក ហ៊ុន ម៉ាណែត។ កើតនៅឆ្នាំ១៩៨១ លោក ហ៊ុន ម៉ានិត បានចូលបម្រើការងារក្នុងជួរកងទ័ពតាំងពីឆ្នាំ២០០៩ រហូតក្លាយជាប្រធាននាយកដ្ឋានស្រាវជ្រាចចារកិច្ចនៃបញ្ជាការដ្ឋានកងយោធិពលខេមរភូមិន្ទក្នុងឆ្នាំ២០១៥។

ក្រៅពីតួនាទីនេះលោក ហ៊ុន ម៉ានិត ក៏ជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី អគ្គលេខាធិការរងនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ជាអនុប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម និងបាតុកម្មផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក