ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងសុខាភិបាល អនុញ្ញាតឱ្យអ្នកដំណើរមកពីក្រៅប្រទេសមកភ្នំពេញអាចកក់សណ្ឋាគារពីរនេះសម្រាប់ការធ្វើចត្តាឡីស័ក

ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួង ប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ បានសម្រេចដាក់ឱ្យមាននូវសេវាកម្មកក់សណ្ឋាគារចំនួន ២ សម្រាប់អ្នកដំណើរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយមានបំណងចង់ស្នាក់នៅសណ្ឋាគារផ្សេង ក្រៅពីទីតាំងដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច អំឡុងពេលធ្វើចត្តាឡីស័ក ១៤ថ្ងៃ។ សណ្ឋាគារចំនួន ២ ដែលទទួលបានការអនុញ្ញាតដោយក្រសួងសុខាភិបាលនោះរួមមាន សណ្ឋាគារ សុខា ភ្នំពេញ (Sokha Phnom Penh Hotel) និងសណ្ឋាគារ ខថយ៉ាត ម៉ារីយ៉ត ភ្នំពេញ (Courtyard by Marriott)។

ក្នុងសេចក្តីប្រកាសព័ត៌មាននោះដែរ ក៏បានបញ្ជាក់ថា អ្នកដំណើរជាតិ និងអន្តរជាតិ ដែលមានបំណងចង់ប្រើប្រាស់សេវាកម្មស្នាក់នៅសណ្ឋាគារដែលបានកំណត់ទុកនេះ អាចធ្វើការកក់តាមរយៈគេហទំព័រផ្លូវការរបស់សណ្ឋាគារទាំងពីររួមមាន www.sokhahotels.com.kh/phnompenh/ ឬ ​ www.Courtyardphnompenh.com  យ៉ាងហោចណាស់ ២ថ្ងៃ មុនការចេញដំណើរមកកាន់ប្រទេសកម្ពុជា។ យ៉ាងណាក៏ដោយ សម្រាប់អ្នកដែលមិនចង់ប្រើប្រាស់សេវាកម្មនេះ លោកអ្នកក៏អាចទទួលនូវវិធានការអនុវត្តសុខាភិបាលដែលមានស្រាប់ជាធរមាន ដោយត្រូវតម្កល់ប្រាក់ត្រឹម ២,០០០ដុល្លារ សម្រាប់ធានាចំណាយសម្រាប់ដំណើរការធ្វើចត្តាឡីស័ក និងត្រូវធ្វើចត្តាឡីស័កទៅតាមទីតាំងដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច។

សម្រាប់ព័ត៌មានលម្អិត សូមអាននូវសេចក្តីប្រកាសព័ត៌មាននៅខាងក្រោម៖ 





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក