ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេច ទៀ បាញ់៖ ហេដ្ឋារចនាសម្ព័ន្ធកីឡាត្រូវបានរៀបចំរួចរាល់ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេម-ប៉ារ៉ាហ្គេម

សៀមរាប៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា កម្ពុជាបានរៀបចំហេដ្ឋារចនាសម្ព័ន្ធកីឡា និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈរួចរាល់ហើយ ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមឆ្នាំ២០២៣។

សម្តេចពិជ័យ ទៀ បាញ់ បានបន្តថាទន្ទឹមនេះកម្ពុជាបានអភិវឌ្ឍបណ្តុះបណ្តាលធនធានកីឡា និងមន្ត្រីជំនាញបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក និងការពង្រឹងសហព័ន្ធកីឡាជាតិ។

ថ្លែងក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023 នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត សម្តេច ទៀ បាញ់ បានគូសបញ្ជាក់ថា កម្ពុជាបាន និងកំពុងដំណើរការអនុវត្តការងារយ៉ាងសកម្ម ដើម្បីនាំមកនូវជោគជ័យជាប្រវត្តិសាស្ត្រជូនជាតិ និងដើម្បីមុខមាត់ កេរ្តិ៍ឈ្មោះ និងកម្លាំងថាមពលបង្ហាញទៅពិភពលោកឱ្យឃើញពីវប្បធម៌ អរិយធម៌ ទេសចរណ៍ និងសង្គមខ្មែរនាពេលបច្ចុប្បន្ន។

សម្តេច ទៀ បាញ់ បានថ្លែងថា៖ «ព្រឹត្តិការណ៍នេះនឹងបង្ហាញមុខមាត់លើកតម្កើងមុខមាត់កម្ពុជា និងជាកម្លាំងថាមពលដែលត្រូវដាក់បង្ហាញពិភពលោកយើង វប្បធម៌ អរិយធម៌ ទេសចរណ៍ សេដ្ឋកិច្ច និងសង្គមខ្មែរដ៌រុងរឿងថ្កុំថ្កើងថែមទៀតតាមរយៈនយោបាយឈ្នះឈ្នះ»។

សម្តេចពិជ័យ បានមានប្រសាសន៍ថា ដើម្បីឱ្យព្រឹត្តិការណ៍កីឡាប្រកបដោយអស្ចារ្យ គឺទាមទារឱ្យមានការរួមកម្លាំងកាយចិត្តដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិជាប្រវត្តិសាស្ត្រនេះឱ្យប្រព្រឹត្តទៅទទួលបានជោគជ័យ។

គូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ នឹងចាប់ផ្តើមធ្វើឡើងចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ គឺនៅសល់តែ ៤៥ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងនៅសល់តែ ៧៤ថ្ងៃទៀត នឹងឈានដល់ការប្រកួតកីឡាប៉ារ៉ាហ្គេម។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) លោក ថោង ខុន បានថ្លែងឱ្យដឹងថា ជាបឋមមានអត្តពលិកសរុបចំនួនជាង ១,១ម៉ឺននាក់ នឹងចូលរួមប្រកួតកីឡាស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនៅឆ្នាំ២០២៣ ខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក