ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថៃរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ

ថៃ៖ ព្រះមហាក្សត្រថៃ មហាវិច្ឆិរ៉ាឡុងកន បានរាជានុញ្ញាតឱ្យចេញនូវព្រះរាជក្រឹត្យមួយស្ដីពីការរំលាយសភាជាតិ។ នេះបើយោងតាមសេចក្តីប្រកាសមួយ ដែលចុះផ្សាយក្នុងកាសែត Royal Gazette នៅថ្ងៃចន្ទ ទី២០ ខែមីនាម្សិលមិញនេះ ដែលជាការត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតសកលដែលនឹងប្រព្រឹត្តទៅនៅក្នុងខែឧសភាខាងមុខ។

ព្រះរាជក្រឹត្យខាងលើនេះបានចេញតាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ខណៈព្រះរាជក្រឹត្យនេះនឹងមានអានុភាពជាធរមានកាលពីថ្ងៃចន្ទកន្លងទៅ។ យោងតាមរដ្ឋធម្មនុញ្ញថៃបានចែងថា ការ​បោះឆ្នោត​ត្រូវ​ធ្វើ​ចន្លោះ​ពី ៤៥ ទៅ ៦០ ថ្ងៃ​បន្ទាប់​ពី​ការ​រំលាយ​សភា ដែលមាន​ន័យ​ថា ការ​បោះ​ឆ្នោត​ថ្នាក់ជាតិរបស់ថៃអាចនឹង​ប្រព្រឹត្ត​ទៅ​នៅ​ចន្លោះ​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​១៩ ខែ​ឧសភា។ យ៉ាងណាមិញ កាលបរិច្ឆេទជាក់លាក់​នៃការបោះឆ្នោតនឹងត្រូវបានកំណត់ដោយគណៈកម្មការរៀបចំការបោះឆ្នោត និងមានការប្រកាសជាសាធារណៈតាមរយៈកាសែត Royal Gazette។ 

កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បានស្នើសុំព្រះរាជក្រឹត្យដើម្បីធ្វើការរំលាយចោលសភាជាតិ មុនពេលបញ្ចប់អាណត្តិរយៈពេល ៤ឆ្នាំរបស់រដ្ឋាភិបាលនៅថ្ងៃទី២៣ ខែមីនា។ កាលបរិច្ឆេទនៃការបោះឆ្នោតអាណត្តិមុនរបស់ថៃបានធ្វើឡើងកាលពីថ្ងៃទី២៤​ ខែមីនា ឆ្នាំ២០១៩ ដែលជាការផ្លាស់ប្តូរពីរបបយោធា ដែលមានរយៈពេលជិតប្រាំឆ្នាំឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យឡើងវិញ។

មេដឹកនាំរបបយោធា លោកឧត្តមសេនីយ៍ប្រាយុទ្ធ ដែលជាបេក្ខជនមកពីគណបក្ស Palang Pracharat នៅពេលនោះ ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីនៅក្រោយការបោះឆ្នោត។ លោកបានធ្វើរដ្ឋប្រហារយោធាក្នុងឆ្នាំ២០១៤ ដើម្បីដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់អតីតនាយករដ្ឋមន្រ្តីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក