ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជនជាតិចិនម្នាក់ទៀតហើយ! លោតសម្លាប់ខ្លួនពីលើអគារខ្ពស់ជាន់ទី១៨

ក្រុងព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់បានព្យាយាមលោតពីលើអាគារ ណានហៃ ជាន់ទី១៨ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្តាលឱ្យធ្លាក់ស្លាប់ភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងបង្កការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសជនជាតិចិនម្នាក់នោះ មុននឹងលោតពីលើអគារ គេឃើញបុរសនោះបានព្យាយាមលោតតាំងពីម៉ោង ៤រសៀល ហើយអាជ្ញាធរបានព្យាយាមឃាត់ដែរ តែបុរសរូបនោះមិនស្តាប់ ក៏ទម្លាក់ខ្លួនពីលើអគារបណ្តាលឱ្យស្លាប់នៅម៉ោងជាង ៥ល្ងាច។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា បុរសជនជាតិចិនរូបនេះ បានលោតទម្លាក់ទៅប៉ះនឹងរបងថ្ម រួចធ្លាក់មកលើដី ស្លាប់ភ្លាមៗតែម្តង។ ជុំវិញករណីនេះសមត្ថកិច្ចកំពុងបន្តដោះស្រាយតាមនិតិវិធី។

សូមរំលឹកថា គ្រាន់តែរយៈពេល ១សប្តាហ៍កន្លងទៅនេះ មានករណីបុរសជនជាតិចិនចំនួន៣នាក់បានធ្វើអត្តឃាតលោតសម្លាប់ខ្លួនពីលើអគារ បណ្តាលឱ្យស្លាប់ភ្លាមៗ។ ក្នុងនោះករណីទី១ កើតឡើងនៅថ្ងៃទី១៧ ករណីទី២កើតឡើងនៅថ្ងៃទី១៩ ហើយករណីទី៣ កើតឡើងនៅថ្ងៃទី២០៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក