ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី ពេជ ចន្ទមុន្នី ណែនាំនិស្សិតអាហារូបករណ៍ស្ម័គ្រចិត្តចូលរួមជាមួយក្រុមគ្រូពេទ្យ TYDA

ភ្នំពេញ៖ អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងប្រធានមូលនិធិអាហារូបករណ៍សម្តេចតេជោហ៊ុនសែន លោកស្រី ពេជ ចន្ទមុន្នី បានលើកទឹកចិត្តដល់ក្រុមនិស្សិតអាហារូបករណ៍នៃសកលវិទ្យាសាស្ត្រសុខាភិបាលចូលរួមស្ម័គ្រចិត្តជាមួយក្រុមគ្រូពេទ្យ TYDA ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ និងអាចប្រើប្រាស់ចំណេះដឹងដែលខ្លួនមានដើម្បីពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋ។

លោកស្រី ពេជ ចន្ទមុន្នី បានណែនាំបែបនេះក្នុងឱកាសលោកស្រីបានចែករំលែកនូវបទពិសោធ៍ល្អៗដល់និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសនៃសាកលវិទ្យាសាស្ត្រសុខាភិបាល ដែលទទួលបានអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

លោកស្រីប្រធានមូលលនិធិ ក៏បានចែករំលែកនូវបទពិសោធន៍សំខាន់ៗ ដែលលោកស្រីផ្ទាល់ដែលបានឆ្លងកាត់ក្នុងការសិក្សា ព្រមទាំងបានផ្តល់នូវអនុសាសន៍ក្រើនរម្លឹកឱ្យនិស្សិតទាំងអស់ ត្រូវចេះជួយគ្នា និងមានសាមគ្គីភាព ជាពិសេសក្នុងកិច្ចការសង្គម។

លោកស្រីបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន នៅតែបន្តផ្តល់អាហារូបរណ៍ ដល់ប្អូននិស្សិតដែលមានបំណងចង់សិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេស។

ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លោក សាផុន វឌ្ឍនៈ បានប្រាប់ឱ្យដឹងថាចាប់ពីឆ្នាំសិក្សា២០១៤ រហូតដល់បច្ចុប្បន្ននេះ មាននិស្សិតប្រឡងជាប់អាហារូបករណ៍សម្តេចតេជោចំនួន ៨ជំនាន់រួចមកហើយ សរុបចំនួន ២៤៦នាក់ (ស្រី ៧៣នាក់)។ ក្នុងចំណោមនិស្សិតទាំងនោះ មាននិស្សិតចំនួន ៨៦នាក់ (ស្រី ២៨នាក់) កំពុងសិក្សានៅឆ្នាំសិក្សា ២០២២-២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក