វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ក្រសួងព័ត៌មានឱ្យសារព័ត៌មានខេមបូចា កែតម្រូវអត្ថបទរបស់ខ្លួនពាក់ព័ន្ធនឹងរឿងដកអាជ្ញាបណ្ណស្ថាប័នព័ត៌មាន

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់ដល់ស្ថាប័នសារព័ត៌មានខេមបូចា កែតម្រូវលើខ្លឹមសារអត្ថបទជាភាសាអង់គ្លេសរបស់ខ្លួនពាក់ព័ន្ធនឹងរឿងដកអាជ្ញាបណ្ណស្ថាប័នសារព័ត៌មានក្នុងស្រុកចំនួន៣ កាលពីសប្តាហ៍មុន ដែលនៅក្នុងខ្លឹមសារផ្សាយខុសពីសម្តីដែលដកស្រង់ក្នុងបទសម្ភាសរវាងអ្នកសារព័ត៌មានខេមបូចា និងអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ណ។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា ប្រសិនមិនកែតម្រូវតាមការប្រាប់របស់អ្នកនាំពាក្យលើខ្លឹមសារអត្ថបទនោះទេ ក្រសួងព័ត៌មាននឹងមានវិធានការទៅតាមសមត្ថកិច្ចរបស់ខ្លួន។

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ស្ថាប័នសារព័ត៌មានខេមបូចា បានផ្សព្វផ្សាយអត្ថបទព័ត៌មានជាភាសាអង់គ្លេស បកប្រែមកជាភាសាខ្មែរថា «ក្រសួងព័ត៌មានដកហូតអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយចំនួន៣ ដោយសារប្រព័ន្ធផ្សព្វផ្សាយស្ថាប័នទាំង៣នោះបានផ្សព្វផ្សាយប៉ះពាល់ដល់មន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធបញ្ហាដីធ្លី។

អ្នកនាំពាក្យបានបញ្ជាក់ឱ្យដឹងថា អ្នកសារព័ត៌មានម្នាក់នៃស្ថាប័នដែលអះអាងថាជាសារព័ត៌មានមានឯករាជ្យ មានវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈនោះ បានសម្ភាសន៍អ្នកនាំពាក្យក្រសួងព័ត៌មានតាមប្រព័ន្ធតេឡេក្រាម ហើយបានស្រង់សម្តីយកមកសរសេរផ្សព្វផ្សាយដោយកាត់ចោលនូវចំណុចសំខាន់មួយចំនួន បញ្ជាក់ពីការសម្រេចចិត្តរបស់ក្រសួងព័ត៌មានស្តីពីការលុបអាជ្ញាបណ្ណសារព័ត៌មានទាំង៣នោះ ដែលនេះផ្ទុយទៅនឹងគោលការណ៍នៃក្រមសីលធ៌មវិជ្ជជីវៈសារព័ត៌មាន ដែលមានចែងក្នុងច្បាប់របបសារព័ត៌មានកម្ពុជា។

លោកបានប្រាប់ឱ្យដឹងថាហើយ នេះមិនមែនជាករណីទី១ ទេកន្លងមកស្ថាប័នសារព័ត៌មានខេមបូចានេះបានផ្សព្វផ្សាយអត្ថបទជាភាសាអង់គ្លេសចំណងជើងថា UN says press freedom in Cambodia remains severely restricted ដែលនៅក្នុងខ្លឹមសារ បានប្រឌិតពាក្យពេជន៍ដោយបំភ្លឺខុសពីការពិតទាំងស្រុង នូវពាក្យពេជន៍ឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងព័ត៌មានផងដែរ។

បើតាមអ្នកនាំពាក្យ នៅពេលនោះលោកក៏បានប្រតិកម្ម និងតម្រូវឱ្យស្ថាប័នសារព័ត៌មាននោះកែតម្រូវលើខ្លឹមសារដែលបានចុះផ្សាយឡើងវិញ ប៉ុន្តែស្ថាប័ននោះពុំមានការកែតម្រូវឡើយ។

គូសបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាបណ្ណសា្ថប័នព័ត៌មានចំនួន៣ ក្នុងនោះមានកាសែត «ដំណឹងក្នុងស្រុក» គេហទំព័រ «រស្មីកំពង់ចាម (www.rkc-news.com)» និង សមាគម «អ្នកសារព័ត៌មានកម្ពុជា-អាស៊ាន (ស.អ.ក.អ)»

អ្នកនាំពាក្យ បានអះអាងថា ការសម្រេចលុបអាជ្ញាបណ្ណស្ថាប័នសារព័ត៌មានខាងលើចំនួន៣នេះ គឺដោយសារតែបានផ្សព្វផ្សាយព័ត៌មានមិនពិត ខ្វះការផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយពី គ្រប់ភាគីពាក់ព័ន្ធទៅនឹងព័ត៌មាន ដែលអង្គភាពសារព័ត៌មានរបស់ខ្លួនបានធ្វើការផ្សព្វផ្សាយ ហើយអង្គភាពសារព័ត៌មានទាំង៣នោះ មិនបានធ្វើការកែតម្រូវនូវព័ត៌មានដែលខ្លួនបានផ្សព្វផ្សាយ ខុសពីការពិតនោះឡើយ។

អ្នកនាំពាក្យប្រាប់បន្ថែមទៀត ហេតុដែលអង្គភាពសារព័ត៌មានទាំងនោះខិតខំផ្សព្វផ្សាយព័ត៌មានខុសពីការពិតអំពីករណីវិវាទដីធ្លីនៅខេត្តបន្ទាយមានជ័យ ក៏ព្រោះតែស្ថាប័នទាំង៣នោះទទួលបានការពឹងពាក់ពីភាគីម្ខាងទៀត ដោយសន្យាថានឹងផ្តល់ជាសាគុណតបស្នងវិញ ប្រសិនដោះស្រាយទំនាស់ដីធ្លីខាងលើនេះបានឈ្នះ ខណៈករណីទំនាស់ដីធ្លីនេះបានបិទបញ្ចប់។

លោកថ្លែងថា៖ «ទង្វើខាងលើរបស់អង្គភាពសារព័ត៌មានទាំង៣នោះ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើគោលការណ៍ក្រុមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដែលមានចែងក្នុងច្បាប់របប សារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា»

លោកបន្ថែមទៀតថា ការសម្រេចលុបអជ្ញាបណ្ណអង្គភាពសារព័ត៌មានទាំង៣នោះ គឺផ្អែកលើការប្រមូលព័ត៌មានពិតពី ភាគីពាក់ព័ន្ធ នៃករណីនេះ មិនមែនការសម្រេចលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មានទាំង៣នោះ ដោយសារតែអង្គភាពសារព័ត៌មានទាំងនោះបានរាយការណ៍ព័ត៌មាន ប៉ះពាល់ដល់តួនាទីមន្ត្រីជាន់ខ្ពស់ក្នុងជម្លោះដីធ្លី ដូចការចុះផ្សាយរបស់សារព័ត៌មានខេមបូចា (Cambo JA News) នោះឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក