ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាជ្ញាធរខណ្ឌទួលគោក ចុះបិទទីតាំងផឹកស៊ីមួយកន្លែង ក្រោយបុគ្គលិកក្នុងហាង ៥នាក់វិជ្ជមានកូវីដ-១៩

ភ្នំពេញ៖ ការព្រួយបារម្ភពីការឆ្លងរាលដាលលក្ខណៈសហគមន៍នៅតែបន្តកើតមាន ខណៈប្រជាពលរដ្ឋហាក់មានការព្រងើយកន្តើយ ភ្លេចខ្លួន និងលែងសូវអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ជាក់ស្តែងកាលពីថ្ងៃទី២២ កក្កដាម្សិលមិញនេះ អាជ្ញាធរនៃប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក បានបន្តចុះបិទខ្ទប់ទីតាំងភោជនីយដ្ឋានមួយកន្លែងក្នុងភូមិសាស្រ្តរបស់ខ្លួន ក្រោយមានហេតុការណ៍ផ្ទុះករណីវិជ្ជមានកូវីដ-១៩ លើបុគ្គលិកបម្រើការក្នុងហាងនេះផ្ទាល់តែម្តង។ 

ទីតាំងដែលអាជ្ញាធរបានចុះបិទខ្ទប់ភ្លាមៗនេះមានឈ្មោះថា ភោជនីយដ្ឋាន ម៉ូនឡាយ (Moon Light) ដែលទីតាំងប្រឈមនឹងហានិភ័យខាងលើនេះស្ថិតនៅតាមបណ្តោយផ្លូវលេខ ១៥៦​ ក្នុងភូមិសាស្រ្តសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោកផ្ទាល់តែម្តង។ អាជ្ញាធរបានបន្ថែមទៀតថា ទីតាំងនេះមានបុគ្គលិកចំនួន ៥នាក់មានវិជ្ជមានកូវីដ-១៩ ក្នុងនោះបុគ្គលិកប្រុស២នាក់ និងស្រី ៣នាក់។

ភោជនីយដ្ឋានខាងលើនេះ បើតាមប្រជាពលរដ្ឋដែលនៅក្បែរៗនោះបានឱ្យដឹងថា ពិតជាប្រឈមនឹងហានិភ័យណាស់ ត្បិតមានមនុស្សចូលហូបចុកពេញៗសឹងតែរៀងរាល់យប់តែម្តង។ អាជ្ញាធរខណ្ឌទួលគោក ក៏បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធនឹងទីតាំងខាងលើនេះ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

រូបភាព៖ សាលាខណ្ឌទួលគោក

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក