ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាឈ្នះពានរង្វាន់ «ទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២»

ភ្នំពេញ៖ កម្ពុជាទទួលបានពានរង្វាន់ជ័យលាភី «យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២» ពីកម្មវិធីពានរង្វាន់ទេសចរណ៍ និងបដិសណ្ឋារកិច្ចអាស៊ី (Asian Tourism and Hospitality Awards) ដែលរៀបចំឡើងដោយសមាគម AHHRA នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។

ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស លោក ប្រាក់ វុទ្ធី បានលើកឡើងថា ពានរង្វាន់នេះបានបង្ហាញឱ្យច្បាស់ពីការដឹកនាំដ៏ត្រឹមត្រូវរបស់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ត្រីក្រោមឱវាទ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជួយលើកស្ទួយវិស័យទេសចរ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។

លោកបន្តថា លទ្ធផលដែលកើតចេញពីកិច្ចសហការទាំងនេះ នៅឆ្នាំ២០២២កន្លងទៅ ក្រសួងទេសចរណ៍បានទទួលប្រតិភូ Familiarization Trip ពីទីផ្សារឥណ្ឌា កូរ៉េ ចិន និងបានរៀបចំកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៍កម្ពុជាដោយផ្ទាល់នៅប្រទេសហ្វីលីពីន ប្រទេសឥណ្ឌូណេស៊ី ប្រទេសវៀតណាម។

លើសពីនេះ ជំរុញការផ្សព្វផ្សាយលើទីផ្សារអន្តរជាតិតាមរយៈស្ថានទូត ស្ថានអគ្គកុងស៊ុល ទីប្រឹក្សា និងស្ថានតំណាងទេសចរណ៍នៅក្រៅប្រទេស និងការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិផ្សេងៗនៅទីផ្សារចិនជាលក្ខណៈ Virtual Exhibitions ព្រមទាំងបានជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍សំខាន់ៗក្នុងប្រទេស និងគោលដៅទេសចរណ៍កម្ពុជានៅលើប្រព័ន្ធឌីជីថល ដូចជា Website, Mobile App, Facebook Page, TikTok, WeChat, Instagram, YouTube ផងដែរ។

សូមបញ្ជាក់ថា ពានរង្វាន់នេះគឺជាការបោះឆ្នោតតាមប្រព័ន្ធឌីជីថលពីសាធារណជន ៤៧ ៥១៥នាក់ ទទួលបាន ៥៤ ៨៥០ពិន្ទុ មានបេក្ខភាពចូលរួមជាង ២០០នាក់ មកពី ២៣ប្រទេសជុំវិញពិភពលោក ចែកជាប្រភេទផ្សេងៗរួមមាន ក្រុមប្រឹក្សាទេសចរណ៍ សណ្ឋាគារ រមណីយដ្ឋាន ភោជនីយដ្ឋាន ក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកដឹកនាំដែលចូលរួមយ៉ាងសកម្មក្នុងឧស្សាហកម្មទេសចរណ៍។

ការផ្តល់ពានរង្វាន់នេះ គឺធ្វើឡើងជាលើកដំបូងដោយសមាគម AHHRA សហការជាមួយក្រុមហ៊ុន TIN Media។ ក្រៅពីកម្ពុជា ប្រទេសតង់សានី ប៊ុលហ្ការី ឥណ្ឌា ហ្វីលីពីន ម៉ាឡេស៊ី និងប្រទេសផ្សេងទៀតក៏ទទួលបានពានរង្វាន់នេះផងដែរ ដោយប្រទេសខ្លះទទួលដោយផ្ទាល់ ហើយប្រទេសខ្លះទៀតទទួលពានតាមអនឡាញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក