វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ទីលានដាក់សំរាមនៅក្រុងបាត់ដំបងទំហំជិត ២១ហិកតា ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់

បាត់ដំបង៖ ទីលានទុកដាក់សំរាមទំហំ ២០,៨០ហិកតា ដែលស្ថិតនៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ក្រុង-ខេត្តបាត់ដំបង ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល។

សមិទ្ធផលដ៏ថ្មីមួយនេះ អាចមានសមត្ថភាពអាចផ្ទុកសំរាមបាន ៣១៣ ៧០៣ម៉ែត្រគូប សម្រាប់រយៈពេល ១០ឆ្នាំ ពីឆ្នាំ២០២២ រហូតដល់ ២០៣២ សម្រាប់ប្រជាជន ក្នុងក្រុងបាត់ដំបង និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។ តាមការរំពឹងទុក ប្រជាជនប្រមាណ ៦០ភាគរយ ដែលត្រូវជាង ១សែននាក់នឹងទទួលបានសេវាកម្មផ្នែកអនាម័យបរិស្ថានពីទីលានចាក់សំរាមមួយនេះ។

ទីលានចាក់សំរាមនេះ ប្រើប្រាស់ថវិកាជាង ៦លានដុល្លារ ក្រោមគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប និងជំហានទី២ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានថ្លែងឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តបាត់ដំបង» កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ថាបាត់ដំបងគឺជាខេត្តដែលកំពុងមានការរីកចម្រើនដែលធ្វើឱ្យខេត្តមួយនេះបង្កើតនូវសំរាមក្នុងមួយថ្ងៃ ៣០០តោន ដោយបច្ចុប្បន្នខេត្តមួយនេះមានក្រុមហ៊ុនប្រមូលសំរាមតែ ២ប៉ុណ្ណោះ ខណៈពលរដ្ឋប្រមាណ ៥០ភាគរយមិនបានបង់សេវាប្រមូលសំរាម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក