ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រុមប្រឹក្សាអូឡាំពិកអាស៊ីបន្តបើកផ្លូវសម្រាប់អត្តពលិករុស្សី និងបេឡារុស្ស

អាស៊ី៖ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានបន្តត្រួសត្រាយផ្លូវសម្រាប់អត្តពលិករុស្ស៊ី និងបេឡារុស្ស ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីសនៅឆ្នាំក្រោយ តាមរយៈព្រឹត្តិការណ៍នានាក្នុងតំបន់ដោយមានការគាំទ្រពីក្រុមប្រឹក្សារបស់ខ្លួន។ 

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងពីរដ្ឋាភិបាលនៃប្រទេសចំនួន ៣៥ ដែលរួមមានដូចជាសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ដើម្បីដកអត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស្សចេញពីការប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ ដោយមូលហេតុនៃការឈ្លានពានទៅលើអ៊ុយក្រែនពីសំណាក់រុស្សីកាលពីឆ្នាំ២០២២ កន្លងទៅ។ 

កន្លងមក IOC បាននិយាយកាលពីខែមករាថា ខ្លួនបើកទូលាយក្នុងការរួមបញ្ចូលអត្តពលិកមកពីបណ្តាប្រទេសនៅក្នុងកីឡាអូឡាំពិកជាអត្តពលិកអព្យាក្រឹត (ដែលសំដៅដល់រុស្សី និងបេឡារុស្ស) ហើយបានស្នើឱ្យអាស៊ីជាផ្លូវសម្រាប់ការប្រកួតជម្រុះដែលអាចធ្វើទៅបាន ក្នុងគោលបំណងដើម្បីចៀសវាងការហាមឃាត់ពីការប្រកួតជម្រុះនៅក្នុងតំបន់អឺរ៉ុប។ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានផ្តល់ជូននូវការអនុញ្ញាតជាស្រេចក្នុងការអនុញ្ញាតឱ្យអត្តពលិករុស្ស៊ី និងបេឡារុស្សចូលរួមប្រកួតនៅ Asian Games នៅប្រទេសចិននៅចុងឆ្នាំនេះ ហើយយោងទៅតាមស្ថាប័ននេះបានបញ្ជាក់បន្ថែមថា ក្រុមប្រឹក្សាដែលមានការចូលរួមពីបណ្តាអត្តពលិកមកពី ៨៨ប្រទេសក្នុងកិច្ចប្រជុំបិទជិតកាលពីថ្ងៃសៅរ៍ក៏បានអនុញ្ញាតផងដែរ។ 

សេចក្តីថ្លែងការណ៍របស់ OCA បានលើកឡើងថា កិច្ចប្រជុំបានឯកភាពដោយ អត្តពលិកមិនគួរត្រូវបានដាក់ពិន័យចំពោះសកម្មភាពរបស់រដ្ឋាភិបាលរបស់ពួកគេនោះឡើយ ហើយពួកគេគួរតែមានសិទ្ធិចូលទៅកាន់ការប្រកួតអន្តរជាតិ (រួមទាំងកីឡាអាស៊ី) ដោយមិនមានការរើសអើងណាមួយឡើយ។ កន្លងមក អ៊ុយក្រែនបានគំរាមពីការធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក នៅឆ្នាំ២០២៤ខាងមុខនេះ ប្រសិនបើអត្តពលិកមកពីរុស្សី និងអ៊ុយក្រែន ត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួតនេះ។ យ៉ាងណាក្តី មកទល់ពេលនេះនៅមិនទាន់មានសេចក្ដីសម្រេចជាផ្លូវការណាមួយបានធ្វើឡើងនៅឡើយទេ។ 

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ី ឬ Asian Game នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី០៨ ខែតុលា នៅទីក្រុង ហាងចូវ ខេត្តសឺជាំង បន្ទាប់ពីបានពន្យារពេលកាលពីឆ្នាំមុនដោយសារបញ្ហាវីរុសកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក