លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

រដ្ឋាភិបាលចិនហៅដំណើរទស្សនកិច្ចទៅកាន់រុស្សីថាជាការស្វែងរកសន្តិភាព

ចិន៖ ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃចន្ទនេះបានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសរុស្សី ដែលដំណើរទស្សនកិច្ចនេះត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំងហៅ​ថា​ជា​ដំណើរ​ទស្សនកិច្ច​ដើម្បី​សន្តិភាព ខណៈ​ដែល​ខ្លួន​ព្យាយាម​ដើរតួ​ជាអ្នក​សម្រុះសម្រួល​ក្នុង​សង្រ្គាម​លោក Vladimir Putin នៅ​អ៊ុយក្រែន។

ទស្សនកិច្ចរបស់លោក ស៊ី ជីនពីង រយៈពេល ៣ថ្ងៃនេះ គឺជាលើកដំបូងនៃដំណើរទស្សនកិច្ចទៅកាន់ទឹកដីសម្ព័ន្ធមិត្តរុស្សីជាលើកដំបូងក្នុងរយៈពេល ៤ឆ្នាំ ហើយ​ត្រូវបាន​ទីក្រុង​ម៉ូស្គូ​ពណ៌នា​ថា​បាន​ឈាន​ជើង​ក្នុង​យុគសម័យ​ថ្មី​ក្នុង​ទំនាក់ទំនង​ការទូតរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចរបស់ចិនពេលនេះចំពេលដែលរុស្សីកំពុងស្ថិតក្នុងភាពឯកោ ក្រោយពីវាយប្រហារទៅប្រទេសក្បែរខាងរបស់ខ្លួនគឺអ៊ុយក្រែន ដែលការពារនិងឈរពីក្រោយដោយសហភាពអឺរ៉ុប។ 

ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ត្រូវ​បាន​តាម​ដាន​យ៉ាង​ដិតដល់ ជាពិសេសសម្រាប់​សញ្ញា​ដែល​លោក ស៊ី អាច​នឹង​ជំរុញ​ឲ្យ​មាន​កិច្ចចរចា​សន្តិភាព​រវាង​ទីក្រុង​ម៉ូស្គូ និង​ទីក្រុងគៀវ។ កាសែត Wall Street Journal បានរាយការណ៍ថា លោក ស៊ី ជីនពីង ក៏អាចគ្រោងនឹងហៅទូរស័ព្ទលើកដំបូងជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ្លូឌីមៀរ ហ្សេឡេនស្គី ចាប់តាំងពីសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនបានផ្ទុះឡើង។ បើតាមប្រភពស្និតស្នាលរបស់លោកពូទីនបានថ្លែងថា មេដឹកនាំកំពូលនៃប្រទេសទាំងពីរ ក៏គ្រោងនឹងមានកិច្ចប្រជុំ និងការពិសារអាហារពេលល្ងាច "ក្រៅផ្លូវការ" មួយទល់មួយនៅយប់ថ្ងៃចន្ទ មុនពេលបើកការចរចាជាផ្លូវការនៅថ្ងៃអង្គារ។ 

វិមានក្រឹមឡាំងបានបញ្ជាក់ថា ប្រធានាធិបតីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពី ការពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ និងទំនាក់ទំនងយុទ្ធសាស្ត្រនៃយុគសម័យថ្មី ក៏ដូចជាសេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរុស្ស៊ី-ចិន រហូតដល់ឆ្នាំ២០៣០។ ថ្មីៗនេះ ក្រោយពីការសម្រុះសម្រួល និងការផ្សះផ្សាការទូតដ៏គួរឱ្យភ្ញាក់ផ្អើលរវាងគូប្រជែងនៅមជ្ឈិមបូព៌ាគឺប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ បច្ចុប្បន្ននេះទីក្រុងប៉េកាំងហាក់កំពុងចង់ដាក់ខ្លួនជាអ្នកបង្កើតសន្តិភាពលើឆាកអន្តរជាតិ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក