ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្មវិធីកំណែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត

ភ្នំពេញ៖ កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ទមុនីរ័ត្ន បានលើកឡើងថា ចក្ខុវិស័យនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ គឺកែលក្ខណៈមជ្ឈការទៅជាប្រព័ន្ធ ដែលផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឈការស្របតាមស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ។

លោកថ្លែងថា សមិទ្ធផលក្នុងរយៈពេលជិត ២០ឆ្នាំ បានបង្ហាញឱ្យឃើញច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើដំណើរឆ្ពោះទៅកាន់ការសម្រេចបាននូវចក្ខុវិស័យដែលបានកំណត់ និងបានផលជាបណ្តើរៗលើការពង្រឹងគុណភាពអភិបាលកិច្ចល្អ និងការកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរឹងមាំ ដែលជួយលើកកម្ពស់ជីវភាព និងបម្រើសេវាសាធារណៈជូនដល់ពលរដ្ឋតាមរយៈការអភិវឌ្ឍធនធានមនុស្ស និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា។

លោកថ្លែងថា៖ «សមិទ្ធផលជាប្រវត្តិសាស្ត្រនៃការកែទម្រង់ និងការអភិវឌ្ឍ ដែលយើងទាំងអស់គ្នា កំពុងតែក្រេបជញ្ជក់ជាមនុញ្ញផលនេះ អាចសម្រេចបានមក ដោយសារកិច្ចប្រឹងប្រែងរួម ជាធ្លុងមួយ ជាមួយនឹងឆន្ទៈមុត្រស្រួចឥតរាថយ នៃថ្នាក់ដឹកនាំ និង មន្ត្រីរាជការពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ នៃគ្រប់ក្រសួង-ស្ថាប័នជាតិ នៅក្រោមម្លប់ដ៏ត្រជាក់នៃ សន្តិភាព»

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោកស្រី កាមែន ម៉ូរីណូ (Carmen Moreno) បានលើកឡើងថា សមិទ្ធផលជាច្រើនត្រូវបានលេចរូបរាងក្រោយពីបានអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុនូវដំណាក់កាលទាំង៣ រយៈពេល ២០ឆ្នាំមកនេះ ប្រព័ន្ធគ្រប់គ្រងផ្នែកហិរញ្ញវត្ថុបច្ចុប្បន្នមានភាពល្អប្រសើរ ដែលចូលរួមសម្រេចបាននូវសេដ្ឋកិច្ច និងសង្គមកែប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តាមរយៈការកែទម្រង់ប្រមាណជិត ២០ឆ្នាំកន្លងមកនេះ កម្ពុជាបានសម្រេចនូវសមិទ្ធផលប្រវត្តិសាស្ត្រជាតិជាច្រើន ទាំងសមិទ្ធផលការក្នុងកែលម្អអភិបាលកិច្ច នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នឹងទាំងសមិទ្ធផលក្នុងទិដ្ឋភាពនៃការរីកចម្រើនផ្នែកសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។

សម្តេចបន្ថែមថា សមិទ្ធផលដែលសម្រេចបានកន្លងមក ក៏បានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ លើសពីនេះសុខភាពល្អប្រសើរនូវប្រព័ន្ធគ្រប់គ្រងហិរញ្ញុវត្ថុ បានធ្វើឱ្យរាជរដ្ឋាភិបាលអាចសន្សំថវិកាគ្រប់គ្រាន់សម្រាប់ដោះស្រាយបញ្ហាជាយថាហេតុនាពេលកន្លងមក។

សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តើមចេញពីការដាក់ចេញយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងដំណាក់កាលទី១ទាំងដែលកម្ពុជាជួបផលលំបាកបំផុត ពោលមិនចាំទាល់តែកម្ពុជាមានសន្តិភាពទើបធ្វើកំណែទម្រង់ ហើយធ្វើទាំងមិនចាំជំនួយរបស់បរទេស។

គូសបញ្ជាក់ថា កម្ពុជាបានចាប់ផ្តើមដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញុវត្ថុសាធារណៈនៅក្នុងឆ្នាំ២០០៤ ពោលឆ្លងកាត់កាត់ការកែទម្រង់ចំនួន៣ដំណាក់កាលក្នុងរយៈពេលជិត ២០ឆ្នាំមកហើយ ក្នុងនោះដំណាក់កាលទី១ អនុវត្តពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ ដំណាក់កាលទី២ ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៥ ដំណាក់កាលទី៣ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ ហើយដំណាក់កាលចុងក្រោយនេះ នឹងអនុវត្តចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧៕  

PHOTO: KOK KY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក