ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្លើងព្រះអគ្គិជ័យដែលយកបានពីមុខប្រាសាទអង្គរនឹងត្រូវដាក់ក្នុងចង្កៀងពិសេសដង្ហែរជុំវិញអាស៊ាន

សៀមរាប៖ ភ្លើងអគ្គិជ័យដែលយកបានពីព្រះអាទិត្យរះនៅប្រាសាទអង្គរវត្តនឹងត្រូវរក្សាទុកនៅក្នុងចង្កៀងពិសេសមួយ ដើម្បីយកតាមទៅកាន់ប្រទេសផ្សេងៗទៀត ដើម្បីធ្វើជានិមិត្តរូបនៃការរត់កាត់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាការបំផុសចលនាឲ្យប្រទេសទូទាំងអាស៊ីអាគ្នេយ៍ឲ្យគាំទ្រការរៀបចំការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា។

យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិ ពិធីស៉ុព្រះអគ្គិជ័យកីឡា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បានរៀបចំឡើងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

ទទកបញ្ជាក់ថា៖ «នៅក្នុងពិធីសុំព្រះអគ្គីកីឡានេះគឺត្រូវមានចិត្តស្មោះសដើម្បីទទួលបាននូវព្រះអគ្គីកីឡា ព្រះអគ្គីនេះនឹងក្លាយជានិមិត្តរូបនៃសន្តិភាពធ្វើឲ្យការរៀបចំពិធីទទួលបានជោគជ័យ បារមីនៃវត្ថុស័ក្កសិទ្ធិដែលថែរក្សាកម្ពុជាទាំងមូល និងប្រសិទ្ធិពរជ័យឲ្យព្រះអគ្គីនេះក្លាយជាភ្លើងមានសុភមង្គលសម្រាប់ថ្ងៃព្រឹត្តិការណ៍ទាំងពីរខាងលើ»។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គនឹងស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្តខេត្តសៀមរាប៕

រូបភាពទូរទស្សន៍ជាតិ

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក