វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

មន្រ្តីអ៊ីស្រាអែល និងប៉ាឡេស្ទីនជួបគ្នាជជែកបង្ការអំពើហិង្សាមុនបុណ្យរ៉ាម៉ាឌនសប្តាហ៍ក្រោយ

អន្តរជាតិ៖ មន្រ្តីនៃប្រទេសអ៉ីស្រាអ៊៊ែល និងប៉ាឡេស្ទីន បានរៀបចំនូវជំនួបជាផ្លួវការមួយនៅក្នុងប្រទេសអេហ្ស៊ីបសម្រាប់កិច្ចពិភាក្សាក្នុងគោលបំណងការពារអំពើហឹង្សាដែលកំពុងកើនឡើងនាពេលបច្ចុប្បន្ន កុំឱ្យកើនឡើងកាន់តែខ្លាំងនៅក្នុងអំឡុងពេលនៃខែដ៏ពិសិដ្ឋនៃពិធីបុណ្យរ៉ាម៉ាឌន នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ។ កិច្ចប្រជុំកាលពីថ្ងៃអាទិត្យកន្លងទៅ បានធ្វើឡើងនៅរមណីយដ្ឋាន Sharm el-Sheikh មានគោលបំណងគាំទ្រការសន្ទនារវាងភាគីប៉ាឡេស្ទីន និងភាគីអ៊ីស្រាអែល ដើម្បីធ្វើការដើម្បីបញ្ឈប់សកម្មភាពឯកតោភាគី និងដើម្បីបង្ការនូវអំពើហិង្សាដែលកំពុងកើតមាន និងដើម្បីជំរុញឱ្យមានភាពស្ងប់សុខក្នុងអំឡុងពិធីបុណ្យរ៉ាម៉ាឌន។ នេះបើតាមការប្រកាសព័ត៌៌មានរបស់ក្រសួងការបរទេសអេហ្ស៊ីប។

សេចក្តីប្រកាសព័ត៌៌មាននេះក៏បានបញ្ជាក់ថា ការកាត់បន្ថយអំពើហិង្សាអាចសម្រួលដល់ការបង្កើតបរិយាកាសសមរម្យសម្រាប់ការបន្តដំណើរការសន្តិភាព។ កិច្ចប្រជុំនេះត្រូវបានគេដឹងថាបានធ្វើឡើងដោយមានការគាំទ្រពីក្រោយដោយសហរដ្ឋអាមេរិក និងប្រទេសហ្សកដានីផងដែរ។ ជំនួបនេះបានធ្វើឡើងបន្ទាប់ពីមានសន្និសីទដែលរៀបចំដោយសហរដ្ឋអាមេរិកបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែកុម្ភៈ នៅឯទីក្រុង អាកាបា ប្រទេសហ្សកដានី ក្នុងគោលបំណងកាត់បន្ថយការប៉ះទង្គិច និងអំពើហិង្សាដែលកើតមានឡើង ប៉ុន្តែសន្និសីទនេះនៅតែបរាជ័យ ដោយគេមើលឃើញថាអំពើហិង្សានៅតែបន្តមានការកើនឡើង។ 

ក្នុងរយៈពេលមួយឆ្នាំកន្លងមក កងកម្លាំងអ៊ីស្រាអែលបានធ្វើការចាប់ខ្លួនមនុស្សរាប់ពាន់នាក់នៅតំបន់ West Bank និងបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២០០នាក់ ដែលក្នុងនោះរួមមានទាំងកងកម្លាំងប្រដាប់អាវុធ និងជនស៊ីវិល ខណៈដែលជនជាតិអ៊ីស្រាអែលជាង ៤០នាក់ និងជនជាតិអ៊ុយក្រែន ៣នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់ប៉ាឡេស្ទីន។តំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល កំពុងមានការកើនឡើងនៃការប្រឈមមុខដាក់គ្នាក្នុងប៉ុន្មានខែថ្មីៗនេះ ជាមួយនឹងការវាយឆ្មក់របស់យោធាអ៊ីស្រាអែលស្ទើររៀងរាល់ថ្ងៃ និងការកើនឡើងនូវអំពើហិង្សាពីសំណាក់អ្នកតាំងលំនៅជនជាតិជ្វីហ្វ ចំពេលមានការវាយប្រហារពីសំណាក់ប៉ាឡេស្ទីន។

កាលពីឆ្នាំមុន អំឡុងពិធីបុណ្យរ៉ាម៉ាឌនរបស់សាសនិកឥស្លាម គេបានឃើញនូវការប៉ះទង្គិចគ្នារវាងប៉ូលីសអ៊ីស្រាអែល និងប៉ាឡេស្ទីន ជាពិសេសនៅជុំវិញបរិវេណវិហារឥស្លាម al-Aqsa របស់ក្រុងយេរូសាឡឹម ដែលជាកន្លែងសក្ការៈបំផុតលំដាប់ទី៣ របស់សាសនាឥស្លាម ហើយក៏ជាកន្លែងសក្ការៈបំផុតមួយនៃជនជាតិជ្វីហ្វ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក