ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីថា មិនចាំទាល់តែមានសន្តិភាព ទើបធ្វើកំណែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តើមចេញពីការដាក់ចេញយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងដំណាក់កាលទី១ ក្នុងឆ្នាំ២០០៤ ទាំងដែលកម្ពុជាជួបផលលំបាកបំផុត ពោលមិនចាំទាល់តែកម្ពុជាមានសន្តិភាពទើបធ្វើកំណែទម្រង់ ហើយធ្វើទាំងមិនចាំជំនួយរបស់បរទេស។

សម្តេចថ្លែងនៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ (២០២៣-២០២៧) នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ថា ៖«យើងអត់រង់ចាំដល់មានជំនួយពីសហភាពអឺរ៉ុប យើងអត់រង់ចាំដល់មានធនាគារពិភពលោក ឬIMF ឬធនាគារអភិវឌ្ឍអាស៊ីនោះទេ។ យើងកែទម្រង់តាំងពីយើងនៅជាប់ទណ្ឌកម្មពីបណ្តាប្រទេសមួយចំនួនដែលគាំទ្ររដ្ឋប្រហារយោធា និងគាំទ្ររបបប្រល័យពូជសាសន៍ ប៉ុល ពត»។

សម្តេចបានរំលឹកថា មានកម្លាំងសង្កត់៣ ធ្វើឱ្យប៉ះពាល់ដល់ជីវិតនយោបាយ និងការធ្វើកំណែទម្រង់ រួមមាន ទី១ ការមិនចុះសម្រុងគ្នានៅផ្ទៃក្នុងក្រោយពេលផ្តួលរំលំខ្មែរក្រហម ទី២ របបទីផ្សារខុសគ្នារវាងវៀតណាម និងកម្ពុជា និងទី៣ ការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកសេរី។

សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់ដំណាក់កាលការកែទម្រង់ការគ្រប់គ្រងហិរញ្ញុវត្ថុសាធារណៈចំនួន ៣ដំណាក់កាលដែលមានរយៈពេលជិត ២០ឆ្នាំមកហើយ ក្នុងនោះដំណាក់កាលទី១ អនុវត្តពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ ដំណាក់កាលទី២ ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៥ ដំណាក់កាលទី៣ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ ហើយដំណាក់កាលចុងក្រោយនេះ នឹងអនុវត្តចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧។

នាយករដ្ឋមន្ត្រីបានបន្តថា តាមរយៈការកែទម្រង់ប្រមាណជិត ២០ឆ្នាំកន្លងមកនេះ កម្ពុជាបានសម្រេចនូវសមិទ្ធផលប្រវត្តិសាស្ត្រជាតិជាច្រើន ទាំងសមិទ្ធផលការក្នុងកែលម្អអភិបាលកិច្ច នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នឹងទាំងសមិទ្ធផលក្នុងទិដ្ឋភាពនៃការរីកចម្រើនផ្នែកសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។

សម្តេចបន្ថែមថា សមិទ្ធផលដែលសម្រេចបានកន្លងមក ក៏បានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ លើសពីនេះសុខភាពល្អប្រសើរនូវប្រព័ន្ធគ្រប់គ្រងហិរញ្ញុវត្ថុ បានធ្វើឱ្យរាជរដ្ឋាភិបាលអាចសន្សំថវិកាគ្រប់គ្រាន់សម្រាប់ដោះស្រាយបញ្ហាជាយថាហេតុនាពេលកន្លងមក។

សម្តេចតេជោ ក៏បានរម្លឹកផងដែរថា កាលពីឆ្នាំ២០២៣ មុនឆ្នាំការកែទម្រង់ដំណាក់ទី១ គឺកម្ពុជាមានចំណូលថវិកាជាតិចំនួនតែ ១ ៨២១ពាន់លានរៀលប៉ុណ្ណោះ រីឯការចំណាយថវិកាជាតិមានដល់ទៅ ២ ៩៩៤ពាន់លានរៀល។

សម្តេចមានក្តីរំពឹងថា ចំណូលថវិកាជាតិនៅឆ្នាំ២០២៣ នឹងកើនដល់ទៅ ៣២ ៩៣៦ប៊ីលានរៀល រីឯការចំណាយថវិកាជាតិមានចំនួន ៤១ ៥៣៧ប៊ីលានរៀល។

ដើម្បីអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ប្រកបដោយប្រសិទ្ធភាព សម្តេចបានណែនាំឱ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់បន្តចូលរួមតាមបេសកកម្ម មុខងារ កម្មវិធីការងារ និងគណនេយ្យភាពរបស់ខ្លួនប្រកបដោយភាពជាម្ចាស់ និង ឆន្ទៈកែទម្រង់មោះមុត នៅក្នុងកម្មវិធីកែទម្រង់នេះ៕ 

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក