ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហ៊ុន ម៉ានី សង្ឃឹមថាស្ថាប័នពាក់ព័ន្ធសហការគ្នាសម្របសម្រួលលើបញ្ហាលោក ឯម រៀម ដើម្បីស្វែងរកចំណុចរួម

ភ្នំពេញ៖ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា លោក ហ៊ុន ម៉ានី បានលើកឡើងថា បញ្ហាការស្លៀកពាក់របស់លោក ឯម រៀម កំពុងធ្វើឱ្យក្លាយជាការបញ្ចេញយោបល់ខ្វែងគ្នាជាច្រើន។ លោក ហ៊ុន ម៉ានី យល់ថា ដើម្បីកុំឱ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរលោកស្នើដល់សាធារណជនស្វែងយកបន្ថែមពីជំហរ និងភាពផ្សេងគ្នានៃគំនិត ខណៈក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធចូលរួមសហការសម្របសម្រួលលើកិច្ចការនេះដើម្បីរកចំណុចរួមដែលជាប្រយោជន៍សម្រាប់ជាតិវិញ។

លោក ហ៊ុន ម៉ានី បានសរសេរនៅលើហ្វេសបុកផេកលោកនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នេះថា លោកបានតាមដាននូវការផ្លាស់ប្តូរយោបល់គ្នាក្នុងចំណោមសាធារណជន ស្តីពីការបង្ហាញខ្លួនរបស់លោក ឯម រៀម ក្នុងរូបភាពសម្លៀកបំពាក់ (ដោយច្នៃចេញពីហូលខ្មែរ) បែបពាក់កណ្តាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Pleng Music Award ឆ្នាំ២០២៣។

លោកយល់ថា ការបញ្ចេញទស្សនៈទាំងនោះ ពិតជាមានតម្លៃ ប៉ុន្តែមិនគួរឲ្យការបញ្ចេញយោបល់ទាំងនោះ ក្លាយជាទំនាស់ ការរិតត្បិត ឬការបែកបាក់ណាមួយក្នុងសង្គមយើងឡើយ។

លោកបានស្នើថា៖ «ក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យសាធារណជន មេត្តាចៀសវាងនូវការខ្វែងយោបល់គ្នានេះ ដោយគួរត្រឡប់មកស្វែងយល់បន្ថែមពីជំហរ និងភាពផ្សេងគ្នានៃគំនិត។ ជាមួយគ្នានេះ ខ្ញុំក៏សង្ឃឹមដែរថា អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសេនាធិការ អ្នករៀបចំកម្មវិធី រួមទាំងបុគ្គល ដែលជាកម្មវត្ថុផ្ទាល់ នឹងសហការសម្របសម្រួលលើកិច្ចការនេះ ដើម្បីរកចំណុចរួម ដែលជាប្រយោជន៍សម្រាប់ជាតិយើងទាំងអស់គ្នា»

នៅប៉ុន្មានថ្ងៃមកនេះមានការផ្ទុះការចាប់អារម្មណ៍លើអ្នកច្នៃម៉ូតម្នាក់ឈ្មោះ ឯម រៀម ភេទប្រុសដែលបានច្នៃម៉ូតពាក់អាវមិនចំអាវ រ៉ូបមិនចំរ៉ូប រងការរិះគន់ជាខ្លាំង ខណៈអ្នកគាំទ្រលោក ឯម រៀម ថានេះជាសិល្បះនៃការច្នៃម៉ូដបែបសហសម័យ៕ 

PHOTO: PMA 2023


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក