ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្មវិធី «ជិះកង់អង្គរ» រៃអង្គាសថវិកាជិត ១៤ម៉ឺនដុល្លារជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)

សៀមរាប៖ កម្មវិធីជិះកង់អង្គរដោយក្រុមកីឡាសេនាយុត្តិធម៌នៅខេត្តសៀមរាប បានរៃអង្គាសថវិកាបានចំនួន ៥៥៥លានរៀល (ប្រមាណ ១៣ម៉ឺន ៨ពាន់ដុល្លារអាមេរិក) ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។

ថ្លែងក្នុងកម្មវិធីពិសារអាហារពេលល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ រដ្ឋមន្ត្រីយុត្តិធម៌ លោក កើត រិទ្ធ បានគូសបញ្ជាក់ថាកម្មវិធីជិះកង់អង្គរនេះ មិនត្រឹមតែផ្តល់ឱ្យអ្នកចូលរួមទទួលបាននូវសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱ្យមាននូវស្មារតីសាមគ្គីភាព ភាតរភាព និងមោទនភាពសម្រាប់អ្នកចូលរួម ក៏ដូចជាបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ជាពិសេសការបរិច្ចាគថវិកាពីអ្នកដែលបានចូលរួមជិះកង់ផង និងអ្នកដែលមិនបានចូលរួមជិះកង់ផង។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងយុត្តិធម៌ សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំ ចៅក្រម និងព្រះរាជអាជ្ញានៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ថ្នាក់ដឹកនាំ និងមេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, ក្រឡាបញ្ជី និងអ្នកវិជ្ជាជីវៈច្បាប់ផ្សេងទៀតព្រមទាំងសមាជិក សមាជិកានៃក្រុមកីឡាសេនាយុត្តិធម៌ ក្រុមកីឡាទន្សាយអង្គរ និងក្រុមកីឡាគ្រុឌមានជ័យ ជាដែលមានចំនួនប្រមាណ ៥៦០រូប៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក