ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរព្រមានចាត់វិធានការច្បាប់ចំពោះអ្នកបិទផ្លូវសាធារណៈតវ៉ា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវពលរដ្ឋកុំយកផ្លូវសាធារណៈធ្វើជាចំណាប់ខ្មាំងក្នុងការដោះស្រាយវិវាទរបស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ។ រដ្ឋបាលរាជធានីភ្នំពេញព្រមានថា ប្រសិនពលរដ្ឋនៅតែធ្វើសកម្មភាពបិទផ្លូវដើម្បីទាមទារតស៊ូលើបញ្ហាអ្វីមួយ នោះអាជ្ញាធរមានសមត្ថកិច្ចនឹងពិចារណាចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ជាធរមាន។

ការព្រមាននេះគឺធ្វើឡើងក្រោយពីពលរដ្ឋប្រមាណ ១០០នាក់ដែលជាអ្នកអចលនទ្រព្យមួយម្ចាស់បុរី វីអាយភី បានធ្វើការតវ៉ាបិទផ្លូវសាធារណៈត្រង់ស្ថិតនៅ ភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ផ្លូវបំបែកទំនប់សណ្តស្ទឹង និងគល់ស្ពានព្រែកជ្រៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម និងស្តុបបាគូ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៨ជាងព្រឹក រហូតដល់ម៉ោងជាង ២រសៀលដែលបង្កផលលំបាកដល់ពលរដ្ឋធ្វើដំណើរ ប៉ះពាល់សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តការអត់ធ្មត់ ព្យាយាមដោះស្រាយឱ្យអស់លទ្ធភាពតាមយន្តការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ស្របតាមខ្លឹមសារកិច្ចប្រជុំកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឬយន្តការច្បាប់នានា ចៀសវាងការធ្វើសកម្មភាពខុសច្បាប់នានា។

រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់សារជាថ្មីថា ករណីវិវាទនេះជាវិវាទការអនុវត្ត កិច្ចសន្យាដែលមានការឯកភាពរវាងភាគីទាំងពីរ (អ្នកទិញ និងអ្នកលក់) ជាសំណុំរឿងរដ្ឋប្បវេណីស្ថិតក្រោមសមត្ថកិច្ចដោះស្រាយរបស់ស្ថាប័នតុលាការ និងមានភាពស្មុគស្មាញចាក់ស្រេះដោយមានការពាក់ព័ន្ធជាមួយភាគីទី៣ ឬភាគីច្រើនបន្ថែមទៀត។

ក្នុងរយៈពេលកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំព្យាយាមសម្របសម្រួលដោះស្រាយតាមយន្តការក្រៅប្រព័ន្ធតុលាការជាច្រើនលើកច្រើនសារ ចាប់ពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់មានការអញ្ជើញគ្រប់ភាគីពាក់ព័ន្ធវិវាទទាំងអស់មកធ្វើការ ដោះស្រាយបន្តទៀត។

តែទោះបីជាយ៉ាងណា រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងបន្តខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើការសម្របសម្រួលតាមយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សំដៅស្វែងរកច្រកចេញដែលអាចទទួល យកបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ប៉ុន្តែក្នុងអំឡុងកំពុងរកគ្រប់វិធីដើម្បីដោះស្រាយបញ្ហានេះ ក៏មានបុគ្គលមួយចំនួននៅក្នុងវិវាទនេះបានញុះញង់ ឱ្យអ្នកមានវិវាទដូចគ្នាដទៃទៀត ធ្វើសកម្មភាព និងអាកប្បកិរិយាពុំគួរគប្បី ដោយធ្វើសកម្មភាពអុកឡុក យកផ្លូវសាធារណៈធ្វើជាចំណាប់ខ្មាំង នាំឱ្យមានការថ្នាំងថ្នាក់មិនសប្បាយចិត្តពីសំណាក់សាធារណជនទូទៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក