ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីមហាផ្ទៃពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំរវាងកម្ពុជា-ឡាវ

ឡាវ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង បានបង្ហាញការពេញចិត្តចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំរវាង ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ។

សម្ដេចក្រឡាហោម ស ខេង លើកឡើងដូចនេះក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បើកកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣នេះ។

ក្នុងកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងទាំងពីរ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោក វិល័យ ឡាខាំហ្វង បានថ្លែងស្វាគមន៍សម្ដេចក្រឡាហោម ស ខេង និងគណៈប្រតិភូ មុននឹងបន្តលើកឡើងអំពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងទាំងពីរ ក្នុងនោះរាប់ទាំងខេត្តជាប់ព្រំដែន។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការពេញចិត្តចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងទាំងពីរ និងមានក្ដីសង្ឃឹមជឿជាក់ថា តាមរយៈបទពិសោធន៍នៃកិច្ចសហប្រតិបត្តិការ និងការជួបប្រជុំគ្នាជាទៀតទាត់ដូចពេលនេះ ភាគីទាំងពីរ នឹងបន្តធ្វើឱ្យបានកាន់តែប្រសើរក្នុងការរួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែន ឧក្រិដ្ឋកម្មអន្តរជាតិ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមតំបន់ព្រំដែន និងការងារសំខាន់ៗជាច្រើនទៀត។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង និងលោក វិល័យ ឡាខាំហ្វង បានចុះហត្ថលេខារួមគ្នាលើឯកសារ ស្ដីពីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ២០២៣ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ។

គួរឱ្យដឹងដែរថា ទស្សនកិច្ចរបសើសម្តេចក្រឡាហោម ស ខេង ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសឡាវនេះ ជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយសម្តេចក្រឡាហោមអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងចុះហត្ថលេខាកំណត់ហេតុ ស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ សម្រាប់អនុវត្តបន្តក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងទាំងពីរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក