ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោថា កម្ពុជាខ្ចីប្រាក់ពីក្រៅប្រទេសប្រចាំឆ្នាំមិនស្មើ២០ ភាគរយនៃថវិកាជាតិ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា កម្ពុជាបច្ចុប្បន្នខ្ចីប្រាក់ពីក្រៅប្រទេសជាប្រចាំឆ្នាំមិនស្មើ ២០ភាគរយនៃថវិកាជាតិសរុបនោះឡើយ។

សម្តេចថ្លែងឱ្យដឹងបែបនេះនៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ (២០២៣-២០២៧) នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

សម្តេចនាយករដ្ឋមន្ត្រីបានរំលឹកពីអតីតកាល ៣០មុន ចំណូលក្នុងស្រុកដែលកម្ពុជារកបានដោយខ្លួនឯងមានត្រឹមតែ ១ភាគ៣នៃថវិកាជាតិសរុប។

សម្តេចថ្លែងថា៖ «តម្រូវការប្រមាណ ២ភាគ៣ នៃថវិកាជាតិ ត្រូវបានដោះស្រាយដោយប្រភពធនធានជាជំនួយហិរញ្ញុវត្ថុពីក្រៅប្រទេស។ នេះជាលទ្ធផលជាក់ស្តែងដែលយើងសម្រេចបាន ស្របតាមគោលជំហដឹកនាំដែលបានប្រកាសជាសាធារណៈនាពេលកន្លងទៅគឺកែទម្រង់រស់ គឺមិនកែទម្រង់ស្លាប់»

បើតាមសម្តេច ទស្សនៈដឹកនាំ រួមទាំងសមិទ្ធផលជាក់ស្តែងនៃកិច្ចការកែទម្រង់ បានធ្វើឱ្យក្តីរំពឹងទុកលើការកសាងប្រជាជាតិត្រូវបានចារឹកទុកក្នុងបទកថារដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ក្លាយទៅជាការពិតនោះគឺ ការទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតជាតិឱ្យរីកចម្រើនលូតលាស់ និងកែប្រែកម្ពុជាទៅជាកោះសន្តិភាព៕

PHOTO: KOK KY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក