ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ដ្រីថាក្នុងឆ្នាំ១៩៨៥ ទោះបីជាវៀតណាមគ្រប់គ្រង តែកម្ពុជាមានសិទ្ធិសម្រេចច្រើនជាងពេលនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាក្នុងឆ្នាំ១៩៨៥ មានកងទ័ពវៀតណាមជាង ១០ម៉ឺននាក់នៅកម្ពុជាតែវៀតណាមគោរពនូវសិទ្ធិសម្រេចផ្ទាល់ខ្លួនរបស់កម្ពុជា ខុសពីពេលនេះដែលកម្ពុជាតែងតែងត្រូវបានក្លាយជាចំណាប់ខ្មាំងការបង្គាប់បញ្ជាពីប្រទេស និងដៃគូរអភិវឌ្ឍន៍មួយចំនួន។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងឆ្នាំ១៩៨៥ ទោះបីជាមានវៀតណាមក្នុងស្រុកក្ដីតែតួនាទីរបស់វៀតណាមពេលនោះគឺជួយកម្ពុជាវាយផ្ដួលរំលំ និងការពារកុំឱ្យរបបខ្មែរក្រហមត្រលប់មកវិញប៉ុណ្ណោះ ខណៈប្រទេសនេះមិនបានគៀបសង្កត់កម្ពុជាឱ្យធ្វើការសម្រេចចិត្តតាមខ្លួននោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា វាជាភ័ព្វសំណាងមួយរបស់កម្ពុជាដែលវៀតណាមមិនលូកលាន់ដែលធ្វើឱ្យកម្ពុជាអាចសម្រេចចិត្តលើនយោបាយសេដ្ឋកិច្ចរបស់ខ្លួន។

សម្ដេចថា៖ «ពេលមុខពេលខ្ញុំជួបជាមួយដៃគូរអភិវឌ្ឍន៍ខ្ញុំថាអស់លោកពីមុនអស់លោកថា ខ្ញុំអាយ៉ងវៀតណាម ក៏ប៉ុន្ដែខ្ញុំមានសិទ្ធិសម្រេចច្រើនជាងអ្វីដែលខ្ញុំសម្រេចនៅពេលនេះនៅត្រង់ថា ពេលនេះបើខ្ញុំមិនធ្វើតាមអស់លោក អស់លោកនឹងកាត់នូវជំនួយសម្រាប់កម្ពុជា»

ក្នុងសង្គ្រាមផ្ដួលរំលំរបខ្មែរក្រហមកងទ័ពវៀតណាមបានដាក់នៅកម្ពុជាពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៨៩ ខណៈពេលនោះក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ទោះបីជាពេលនោះប្រទេសប្រកាន់របបសង្គមនិយមក្ដីតែកម្ពុជាសម្រេចកំណែទម្រង់សេដ្ឋកិច្ចមកកាន់ទីផ្សារសេរីមុនប្រទេសវៀតណាម ដែលយើងអាចមើលឃើញថាកម្ពុជាបានកា្លយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកមុនប្រទេសវៀតណាមផងដែរ៕

PHOTO: KOK KY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក