ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីរម្លឹកថាពីជីវិតរបស់សម្ដេចដែលប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីបញ្ហាប្រឈមដែលសម្ដេចត្រូវជួបប្រទះស្ទើគ្រប់ពេលមុននឹងអាចនាំកម្ពុជាឈានមកដល់សព្វថ្ងៃ។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មុននឹងបានមកដល់សព្វថ្ងៃសម្ដេចត្រូវប្រឈមនឹងគ្រោះថ្នាក់ចំនួន៣គឺការយកជីវិតទៅប្ដូរជាមួយនឹងខ្មែរក្រហម ការប្រថុយប្រថានក្នុងការនាំសន្ដិភាពមកកាន់ប្រទេសកម្ពុជា និងការប្រឈមមុខនឹងកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច។

សម្ដេចតេជោ បន្ថែមថាក្នុងពេលដែលសម្ដេចត្រូវបានសភាផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥ សម្ដេចបានដាក់ចេញនូវកំណែទម្រង់នយោបាយសំដៅរកការចរចារ និងសេដ្ឋកិច្ចសំដៅលើការធ្វើការផ្ដល់កម្មសិទ្ធិឯកជន ដែលគោលនយោបាយនេះគឺខុសពីរបបសង្គមនិយម ដែលមានមនុស្សតិចណាស់ដែលស្គាល់និងអាចចូលរួមបាន។

សម្ដេចតេជោ បន្ថែមថាពេលនោះសម្ដេចត្រូវរងសម្ពាធចំនួន៣គឺសម្ពាធផ្ទៃក្នុង សម្ពាធនៃការចរចារ និងសម្ពាធសេដ្ឋកិច្ច។

សម្ដេចថា៖ «កំណែទម្រង់នឹងការធ្វើកំណែទម្រង់សាធារណៈ វាមិនលំបាកដូចដែលពេលសម្ដេចធ្វើកំណែទម្រង់នោះទេ»៕ 

PHOTO: kok ky

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក