ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រឿងភាគប្រវត្តិសាស្ត្រដ៏ធំបំផុតនឹងដាក់បញ្ចាំងចាប់ពីថ្ងៃទី២០ ខែមីនា

ភ្នំពេញ៖ រឿងភាគប្រវត្តិសាស្ត្រ«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី» នឹងត្រូវចាក់ផ្សាយនៅថ្ងៃ២០ ខែមីនា ឆ្នាំ២០២៣ស្អែកនេះតាមកញ្ចក់ទូរទស្សន៍បាយន្ត និងមានការផ្សាយលើ Channel Telegram របស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។

នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Channel Telegram របស់សម្ដេចនៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣នេះថា Channel Telegram របស់សម្ដេចនឹងចាក់បញ្ចាំងរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមីណ៍ក្នុងរង្វង់

១០ម៉ោងក្រោយទូរទស្សន៍បាយ័ន្តចាក់ផ្សាយ។

សម្ដេចតេជោថា៖ «អាស្រ័យដោយទូរទស្សន៍បាយន្តត្រូវចាក់ផ្សាយបន្ទាប់មកត្រូវចាក់ផ្សាយឡើងវិញដូចនេះឆាណែលតេឡេក្រាមរបស់ខ្ញុំនិងចាក់ផ្សាយរយះពេល១០ម៉ោងយ៉ាងតិចក្រោយការផ្សាយរបស់ទូរទស្សន៍បាយន្ត។ ខ្ញុំនិងបង្ហោះចេញម្តងមួយភាគជាមួយគ្នាតែម្តង»។

គួរឱ្យដឹងផងដែរថារឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ជារឿងដែលនិយាយពីខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន តស៊ូដើម្បីនាំកម្ពុជាឱ្យមានការរួបរួមឡើងវិញចេញពីការកាប់សម្លាប់ និងសង្គ្រាម។ បច្ចុប្បន្នថតបានប្រមាណ ៦០%។

សម្ដេចតេជោបានថ្លែងនៅក្នុងពិធីសម្ពោធរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៣ ថាខ្សែភាពយន្តប្រវត្តិសាស្ត្រនេះនឹងអាចធ្វើជាឯកសារនិងប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយផងដែរ។

សម្ដេចតេជោថា៖ «វាពាក់ព័ន្ធរួមមិនមែនរឿងដាច់ដោយឡែកតែជាទិដ្ឋភាពរួមនៃបញ្ហា។ ហើយវាអាចនឹងបន្សល់នូវគេមរតក។ ទៅអ្នកជំនាន់ក្រោយយល់ដឹង»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក