ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក Donald Trump អាចនឹងត្រូវបានរដ្ឋចាប់ខ្លួននៅថ្ងៃអង្គារនេះ

សហរដ្ឋអាមេរិក៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump រំពឹងថាលោកអាចនឹងត្រូវបានគេចាប់ខ្លួននៅថ្ងៃអង្គារ ទី២១នេះ ខណៈដែលព្រះរាជអាជ្ញាពិចារណាលើការចោទប្រកាន់លើការបង់ប្រាក់យឺតយ៉ាវដល់តារាអាសអាភាស និងបានអំពាវនាវឱ្យអ្នកគាំទ្ររបស់លោកតវ៉ា។

អ្នកនាំពាក្យការិយាល័យមេធាវីប្រចាំតំបន់ Manhattan ដែលកំពុងស៊ើបអង្កេតលើការបង់ប្រាក់ចំនួន ១៣០,០០០ដុល្លារអាមេរិកដល់តួសម្តែងអាសអាភាស Stormy Daniels បានបដិសេធមិនធ្វើអត្ថាធិប្បាយណាមួយទេជុំវិញបញ្ហានេះ។ គួរបញ្ជាក់ថា ពុំធ្លាប់មានប្រធានាធិបតីអាមេរិកណាម្នាក់ មិនថានៅក្នុងតំណែង ឬក្រោយការចាកចេញពីតំណែងត្រូវបានប្រឈមមុខនឹង​ការ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌនោះទេ។

លោក Donald Trump ដែលត្រូវបានគេសម្លឹងឃើញថាជាបេក្ខភាពប្រធានាធិបតីសម្រាប់គណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតឆ្នាំ២០២៤ខាងមុខនេះបាននិយាយថា លោកនឹងនៅតែបន្តនូវយុទ្ធនាការស្វែងរកការគាំទ្រ និងសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយ បើទោះបីជាលោកត្រូវបានផ្តន្ទាទោស ឬចោទប្រកាន់ពីបទល្មើសក៏ដោយ។ លោក Trump មិនបាននិយាយថា គាត់ត្រូវបានជូនដំណឹងជាផ្លូវការអំពីការចោទប្រកាន់ឬយ៉ាងណានោះទេ ហើយមិនបានផ្តល់ភស្តុតាងនៃការលេចធ្លាយពីការិយាល័យមេធាវីប្រចាំតំបន់ Manhattan ដូចគ្នា។ 

អ្នកនាំពាក្យមួយរូបរបស់លោក Trump បានថ្លែងថា មិនមានការជូនដំណឹងណាមួយអំពីការចាប់ខ្លួនលោក​នោះទេ ក្រៅតែពីព័ត៌៌មានដែលលេចឮតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ បុគ្គលិកនៃការិយាល័យមេធាវី Manhattan លោក Alvin Bragg កាលពីដើមឆ្នាំ២០២៣ បានចាប់ផ្តើមបង្ហាញភស្តុតាងដល់គណៈវិនិច្ឆ័យជាន់ខ្ពស់ដែលកំពុងស៊ើបអង្កេតលើការបង់ប្រាក់ចំនួន ១៣០,០០០ដុល្លារអាមេរិកដែលលោក Michael Cohen អតីតមេធាវីផ្ទាល់ខ្លួនរបស់លោក Trump បានបង់ឱ្យនាង Stormy Daniels អំឡុងយុទ្ធនាការស្វែងរកសំឡេងឆ្នោតរបស់លោកកាលពីឆ្នាំ២០១៦។ 

នាង Stormy Daniels ដែលមានឈ្មោះពិតថា Stephanie Clifford នាងធ្លាប់មានទំនាក់ទំនងផ្លូវភេទជាមួយលោក Trump កាលពីជិតមួយទស្សវត្សមុន ខណៈលោក Trump បានប​ដិសេធដាច់ខាតចំពោះការលើកឡើងនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក