ក្រុងព្រះសីហនុ៖ នៅព្រឹកអាទិត្យ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ មានសេចក្តីរាយការណ៍ថា មានបុរសជនជាតិចិនម្នាក់លោតពីលើអគារ LZ Seaview Residence ជាន់ទី១៨ បណ្តាលឱ្យស្លាប់ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
ភ្លាមៗនោះក្រោយពេលកើតហេតុសមត្ថកិច្ចកំពុងចុះពិនិត្យការពារ និង ស្រាវជ្រាវនៅទីតាំងកន្លែងកើតហេតុ ដោយពុំទាន់អាចបញ្ជាក់ថា បណ្តាលមកពីមូលហេតុអ្វី ឬបញ្ជាក់ថាជាករណីអត្តឃាត ឬឃាតកម្មនៅឡើយទេ។
ដោយបច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានបានរងចាំសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យពិនិត្យទៅលើសាកសពជាមុនសិន៕