ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីព័ត៌មានថាការគិតខ្លីរបស់លោក លន់ នល់ បាននាំឱ្យឈាមខ្មែរក្លាយជាស្ទឹង

ភ្នំពេញ៖ រដ្ឋមន្ត្រីព័ត៌មានលោក ខៀវ កាញារីទ្ធ បានរៀបរាប់ពីព្រឹត្តការណ៍រដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ថ្ងៃទី១៨ ខែមីនាថានៅថ្ងៃរដ្ឋប្រហារកាលពី៥៣ឆ្នាំមុនទាហានបានព័ទ្ធរដ្ឋសភាជិតនិងហាមមានការនិយាយការពារសម្ដេចប្រមុខរដ្ឋ។ លោករដ្ឋមន្ត្រីលើកឡើងថាថាដោយសារការគិតមិនវែងឆ្ងាយរបស់លោក លន់ នល់ កាលនោះហើយបានទាញឱ្យខ្មែរស្លាប់រាប់លាននាក់ធ្វើឱ្យឈាមក្លាយជាស្ទឹង។

លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើគណនីហ្វេសបុករបស់លោកនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះដោយបានរម្លឹកដល់៥៣ឆ្នាំមុនថានៅរសៀលនោះលោកកំពុងនិយាយគ្នាលេងជាមួយលោក គូ រុន នៅម្ដុំទួលគោក ហើយមានគេមកប្រាប់ថាគេទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ហើយ ដោយសារលក់ដីឱ្យយៀកកុង និងពុករលួយ។ រហូតដល់ព្រឹកថ្ងៃទី១៧ ខែមីនា ទើបប្រព័ន្ធផ្សព្វផ្សាយវិទ្យុជាតិបានប្រកាសពីរដ្ឋប្រហារនេះ។

មួយឆ្នាំក្រោយក្នុងអាយុ១៨ឆ្នាំដែលលោកបានចូលធ្វើជាលេខាផ្ទាល់ប្រធានក្រុមប្រឹក្សារាជបល្ល័ង្កលោក អ៊ុង ស៊ីម ទើបលោកដឹងថាការធ្វើរដ្ឋប្រហារពេលនោះគឺស្ថិតក្រោមការគំរាមកំហែងពីទាហានលោក លន់ នល់ ដោយផ្ទាល់។

លោកសរសេរថា៖ «នៅឆ្នាំ១៩៧១ ពេលធ្វើជាលេខាផ្ទាល់លោក អ៊ុង ស៊ីម ប្រធានក្រុមប្រឹក្សាព្រះរាជបល្ល័ង្ក (បន្ទាប់មកក្លាយជាព្រឹទ្ធសភាសាធារណរដ្ឋ) ទើបខ្ញុំដឹងការនៅថ្ងៃពិភាក្សានោះទាហានបានព័ទ្ធរដ្ឋសភាជុំជិតរួចហើយៗហាមមានការនិយាយការពារព្រះប្រមុខរដ្ឋ។ ថ្ងៃនោះជាថ្ងៃដែលឈាមខ្មែរក្លាយជាស្ទឹងជាទន្លេព្រោះតែអ្នកនយោបាយខ្មែរមើលត្រឹមតែចុងច្រមុះខ្លួន មិនបានមើលវិវត្តន៍នយោបាយនៅក្រៅបន្ដិចណាសោះឡើយ»។

គួរឱ្យដឹងផងដែរថារដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ដោយសេនាប្រមុខ លន់ នល់ បានទាញសង្គ្រាមអាមេរិកនិងវៀតណាមនៅព្រំដែនឱ្យចូលក្នុងផ្ទៃប្រទេសកម្ពុជាពេញទីដោយសារនយោបាយសាធារណរដ្ឋខ្មែរមានជំហរទៅរកអាមេរិកជួយវៀតណាមខាងត្បូងទប់ទល់នឹងវៀតណាមខាងជើង។

ស្របពេលដែលខ្មែរមួយចំនួនបាននាំគ្នាចូលព្រៃប្រឆាំងរបបសាធារណរដ្ឋនោះបានធ្វើខ្មែរកាន់តែទន់ខ្សោយកាន់តែខ្លាំងរហូតដល់ថ្ងៃដួលរលំនៃសាធារណរដ្ឋខ្មែរនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៩ ធ្លាក់ចូលក្នុងដៃខ្មែរក្រហមកាប់សម្លាប់ខ្មែរអស់រយៈពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃ ខណៈលោក លន់ នល់ ដែលជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ នោះបានភៀសខ្លួនជាមួយគ្រួសារទៅរស់នៅទឹកដីម្ចាស់របស់ខ្លួននៅអាមេរិកយ៉ាងសុខស្រួល៕  



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក