ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក Donald Trump ត្រឡប់មកលើបណ្ដាញសង្គម Facebook សាជាថ្មី

សហរដ្ឋអាមេរិក៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះសារនៅលើ Facebook របស់លោកកាលពីថ្ងៃសុក្រម្សិលមិញនេះ ដែលជាចំណុចនៃសញ្ញាបង្ហាញឱ្យឃើញថា លោកបានវិលត្រឡប់មកមានវត្តមានលើបណ្ដាញសង្គមឡើងវិញហើយ ក្រោយការហាមឃាត់អស់រយៈពេលប្រមាណ ២ឆ្នាំ។ 

នៅលើប្រព័ន្ធ Meta ដែលគ្រប់គ្រងលើបណ្ដាញសង្គមធំចំនួន ២ រួមមាន Facebook និង Instagram បានប្រកាសកាលពីថ្ងៃទី២៥ ខែមករាថា ក្រុមហ៊ុននឹងស្តារការចូលប្រើគណនីរបស់លោក Trump ឡើងវិញដោយនិយាយថាសាធារណៈជនគួរតែត្រូវបានអនុញ្ញាតឱ្យស្តាប់ និងទទួលព័ត៌មានពីអ្នកនយោបាយ។ យ៉ាងណាមិញ Meta បានបញ្ជាក់បន្ថែមថា លោក Trump នឹងអាចត្រូវទទួលរងនូវការពិន័យធ្ងន់ធ្ងរបន្ថែម សម្រាប់ការរំលោភបំពានម្តងហើយម្តងទៀតលើលក្ខខណ្ឌរបស់បណ្ដាញសង្គមទាំងពីរនេះ។

គួរបញ្ជាក់ថា លោក Donald Trump ត្រូវរងការពិន័យពីក្រុមហ៊ុន Meta បន្ទាប់ពីលោកបានកោតសរសើរ និងលើកទឹកចិត្តលើបាតុករដែលបានសម្រុកចូលវិមាន Capitol របស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។ 

គួរបញ្ជាក់ថា Facebook និង Instagram គឺជាមធ្យោបាយដ៏សំខាន់សម្រាប់យុទ្ធនាការបោះឆ្នោត និងការស្វែងរកថវិការសម្រាប់ការគាំទ្រដល់លោក Trump ដែលនឹងប​ន្តប្រជែងលើការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤។ លោក Donald Trump មានអ្នកចុច Follow នៅលើបណ្ដាញសង្គម Instagram ចំនួន ២៣លាននាក់ និងនៅលើបណ្ដាញសង្គម Facebook មានចំនួន ៣៤លាននាក់ គំិតត្រឹមថ្ងៃទី០៩ ខែកុម្ភៈនេះ។ 

អ្នកនាំពាក្យយុទ្ធនាការស្វែងសំឡេងគាំទ្រក្នុងការបោះឆ្នោតឆ្នាំ២០២៤ របស់លោក Donald Trump បានប្រាប់មកកាន់សារព័ត៌មានថា ការត្រឡប់មកលើបណ្ដាញសង្គមរបស់លោក Trump នាពេលនេះគឺជាចំណុចសំខាន់បំផុតសម្រាប់យុទ្ធនាការស្វែងរកសំឡេងគាំទ្រពីអ្នកបោះឆ្នោតនៅឆ្នាំ២០២៤ខាងមុខ។ គួរឱ្យដឹងថា Trump បានបង្កើតវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនរបស់គាត់ដែលមានឈ្មោះថា Truth Social នៅចុងឆ្នាំ២០២១ ដែលគាត់ពឹងផ្អែកលើការទំនាក់ទំនងជាមួយអ្នកគាំទ្រក្នុងអំឡុងពេលរងការហាមឃាត់ពីបណ្ដាញសង្គម Twitter និង Meta៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក