ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្រ្តីថៃប្រុងប្រៀបរំលាយសភាមុនការបោះឆ្នោតថ្នាក់ជាតិចូលមកដល់

ថៃ៖ នាយករដ្ឋមន្រ្តីថៃ លោក Prayut Chan-o-cha បានបញ្ជាក់នៅចុងសប្តាហ៍នេះថា លោកបានត្រៀមរៀបចំរួចជាស្រេចនូវអនុក្រឹត្យមួយដើម្បីរំលាយចោលសភាជាតិ មុនពេលការបោះឆ្នោតថ្នាក់ជាតិឈានមកដល់ ខណៈដែលរដ្ឋាភិបាលរបស់លោកបានឈានចូលមកដល់សប្តាហ៍ចុងក្រោយហើយនៃអាណត្តិរយៈពេល ៤ឆ្នាំរបស់ខ្លួន។

អនុក្រឹត្យនេះនឹងតម្រូវឱ្យមានការទទួលស្គាល់ដោយព្រះមហាក្សត្រថៃ ហើយក្រឹត្យនេះនឹងចូលជាធរមាននៅពេលដែលត្រូវបានចុះផ្សាយនៅលើ Royal Gazette។ ក្រោយពីការចូលជាធរមាននៃក្រឹត្យនេះ ការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅអំឡុងពេល ៤៥ ទៅ ៦០ថ្ងៃបន្ទាប់។ 

ការបោះឆ្នោតថ្នាក់ជាតិនៅក្នុងប្រទេសថៃនេះ ត្រូវបានគេសម្លឹងឃើញថាជាការប្រឈមគ្នារវាងគ្រួសារមហាសេដ្ឋីថៃត្រកូល Shinawatra ទល់នឹង គណបក្សដែលគាំទ្រដោយយោធារាជានិយម និងក្រុមអ្នកអភិរក្សនិយមដែលជាការតស៊ូអំណាចដ៏ជូរចត់អស់រយៈពេល ១៨ឆ្នាំនៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតទីពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។

លោកឧត្តមសេនីយ៍ Prayut Chan-o-cha ជាឧត្តមសេនីយ៍ចូលនិវត្តន៍ ដែលបានកាន់់តំណែងជាមេដឹកនាំប្រទេសថៃ ក្រោយរដ្ឋប្រហាទម្លាក់លោកស្រី Yingluck Shinawatra កាលពីឆ្នាំ២០១៤ លោកនឹងបន្តឈរឈ្មោះប្រកួតប្រជែងជានាយករដ្ឋមន្រ្តីសាជាថ្មីក្រោមគណបក្សរួបរួមជាតិថៃ (United Thai Nation party)។ ដៃគូដ៏លេចធ្លោរបស់លោកនៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះគឺលោកស្រី Paetongtarn Shinawatra ត្រូវជាកូនស្រីអតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន និងជាក្មួយស្រីរបស់លោកស្រី យីងឡាក់។

លោកស្រី Paetongtarn បាននាំមុខក្នុងការស្ទង់មតិទៅលើកលោក Prayut នឹងត្រូវបានគេសម្លឹឃើញជាអ្នកមានភាគរយខ្ពស់ក្នុងការចូលមកកាន់តំណែងនាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក