ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត ថ្វាយអំណរព្រះរាជគុណព្រះមហាក្សត្រដែលដំឡើងឋានន្ដរស័ក្ដិលោកជា «នាយឧត្តមសេនីយ៍»

តាកែវ៖ មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត ថ្វាយនូវអំណរព្រះរាជគុណចំពោះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់សព្វព្រះហឫទ័យដំទ្បើងឋានរន្តសកិ្តលោកជា «នាយឧត្តមសេនីយ៍» និងថ្លែងអំណរដល់ប្រមុខរាជរដ្ឋាភិបាលចំពោះការផ្តល់ទំនុកចិត្តដល់រូបលោកដើម្បីបន្តចូលរួមដឹកនាំពង្រឹងកងយោធពលខេមរភូមិន្ទតទៅមុខទៀត។

លោក ហ៊ុន ម៉ាណែត ថ្លែងដូចនេះក្នុងពិធីសម្ពោធវិហារឥស្លាមម៉ាស្ជិទនូរុលមួសស៊ីនីន និងសមិទ្ធផលនានា នៅក្នុងស្រុកកោះអណ្តែត ខេត្តតាកែវ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។

លោកបានថ្លែងថា «សូមលំឱនកាយក្រាបថ្វាយបង្គំ និងថ្វាយនូវអំណរព្រះរាជគុណចំពោះព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់សព្វព្រះហឫទ័យដំទ្បើងឋានរន្តសកិ្តទូលព្រះបង្គំជាខ្ញុំជា នាយឧត្តមសេនីយ៍ និងសូមគោរពអរគុណដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ចំពោះការផ្តល់នូវទំនុកចិត្ត និងឱកាសដល់រូបខ្ញុំ ក្នុងការបន្តចូលរួមដឹកនាំពង្រឹងកងយោធពលខេមរភូមិន្ទតទៅមុខទៀតក្រោមបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ»។

គួរឱ្យដឹងដែរថា ព្រះរាជក្រឹត្យចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្ដិលោក ហ៊ុន ម៉ាណែត ពីឧត្តមសេនីយ៍ឯក (ផ្កាយ៣) ទៅជា «នាយឧត្តមសេនីយ៍» ដែលជាឋានន្តរស័ក្កិខ្ពស់បំផុតក្នុងជួរកងទ័ព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក