ភ្នំពេញ៖ រថយន្តម៉ាក់ Rang Rover មួយគ្រឿងទៀតហើយដែលបានឆាបឆេះលើផ្លូវល្បឿនលឿនម៉ត់អស់ពាក់កណ្ដាល។
ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ចម្ងាយពីច្រកចេញចូលបង់ប្រាក់ទីក្រុងភ្នំពេញប្រមាណ ២គីឡូម៉ែត្រ។
នេះជាហេតុការឆេះរថយន្តលើកទី៣ ហើយលើផ្លូវល្បឿនលឿនបន្ទាប់ពី Rang Rover ឆេះនៅខែវិច្ឆិកា ឆ្នាំ២០២២ និងMercedes ឆេះនៅដើមខែមីនា ឆ្នាំ២០២៣នេះ៕