ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សមាគម TYDA និងធនាគារអេស៊ីលីដា ភីអិលស៊ី ចុះអនុស្សរណៈ ដើម្បីបុព្វហេតុការងារមនុស្សធម៌

ភ្នំពេញ៖ ធនាគារអេស៊ីលីដា និងសមាគម TYDA បានចុះអនុស្សារណៈដើម្បីការងារមនុស្សធម៌កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ក្នុងចំនួនទឹកប្រាក់ចំនួន ៤០ម៉ឺនដុល្លារអាមេរិក ក្រោមអធិបតីភាពលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ និងលោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី នៅស្នាក់ការកណ្តាលធនាគារអេស៊ីលីដា។

ប្រធានធានាគារអេស៊ីលីដា លោក អ៊ិន ចាន់នី បានមានប្រសាសន៍ថា ធនាគារអេស៊ីលីដា មានមោទនភាពណាស់ដែល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ បានជ្រើសរើសធ្វើជាដៃគូក្នុងកិច្ចការងារមនុស្សធម៌ នេះជាកត្តាជំរុញលើកទឹកចិត្តដល់ធនាគារផងដែរ។ លោកបន្តថាការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងនូវទំនាក់ទំនងរវាងធនាគារ អេស៊ីលីដា និងសមាគម TYDA ដោយធនាគារបានចូលរួមឧបត្ថម្ភលើផ្នែកហិរញ្ញវត្ថុដល់ TYDA ក្នុងទឹកប្រាក់ចំនួន ៤០ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រដល់សកម្មភាពការងារសប្បុរសធម៌ របស់សមាគមគ្រូពេទ្យស្ម័គចិត្តយុវជនសម្តេចតេជោ ក្នុងការព្យាបាលជូនប្រជាជនដោយឥតគិតថ្លៃ ក៏ដូចជាជួយសម្រាលបន្ទុកដល់គ្រួសារ ដែលខ្វះខាតនៅតាមបណ្តាខេត្តនានា និងតំបន់ដាច់ស្រយាលនៅទូទាំងប្រទេស។

លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធាននាយកប្រតិបត្ត ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការគាំទ្រការងារសប្បុរសធម៌ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

លោកស្រីបានមានប្រសាសន៍ថា ភាពជាដៃគូនៅថ្ងៃនេះ គឺបានបង្ហាញពីការប្ដេជ្ញាចិត្ត របស់ក្រុមការងារសមាគម ដែលត្រូវទទួលស្គាល់កាន់តែច្រើនឡើងពីសាធារណជន ហើយមានយុវជនកាន់តែច្រើនឡើងមានឆន្ទៈ ក្នុងការចូលរួមដំណើរជាមួយ TYDA ក្នុងការដោះស្រាយបញ្ហាសុខភាពជូនប្រជាជន។ លោកស្រីបានបង្ហាញក្ដីសង្ឃឹមថា ធនាគារ អេស៊ីលីដា នឹងបន្តជួយគាំទ្រដល់ សមាគមបន្តទៀត ដើម្បីផ្ដល់ឱកាស លទ្ធភាព និងការបណ្ដុះបណ្ដាលសមត្ថភាព ដល់សមាជិក និងក្រុមការងារ ដើម្បីជួយប្រជាពលរដ្ឋខ្មែរ ដែលលំបាកពិតប្រាកដ។ លោកជំទាវបញ្ជាក់ថា គ្មានអ្វីធំជាងជីវិត សុខភាព ក្តីសុខគ្រួសារ ដែលគ្រប់គ្នាបានចូលរួមជួយដល់ប្រជាពលរដ្ឋ ដោយក្នុងនោះទាមទារមានការចូលរួម ផ្ដល់លទ្ធភាពពីវិស័យឯកជន និងផ្នែកដែលពាក់ព័ន្ធនានា។

សូមបញ្ជាក់ថា អនុស្សរណៈការយោគយល់ រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA និងធនាគារអេស៊ីលីដា ភីអិលស៊ីក្នុងចំនួនទឹកប្រាក់ចំនួន ៤០ម៉ឺនដុល្លារអាមេរិកក្នុងរយៈពេល៣ឆ្នាំគឺឆ្នាំទី១ ចំនួន ១៥ម៉ឺនដុល្លា ឆ្នាំទី២ ចំនួន ១៥ម៉ឺនដុល្លា ឆ្នាំទី៣ ចំនួន ១០ម៉ឺនដុល្លា ក្នុងគោលបំណងផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃ ដល់សហគមក្រីក្រទូទាំងប្រទេសកម្ពុជា ជាពិសេសប្រជាជននៅតំបន់ដាច់ស្រយាល ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជួយលើកកម្ពស់ការចូលរួមរបស់យុវជនស្ម័គ្រចិត្តក្នុងការងារសង្គម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក