ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្ដីព្រាងច្បាប់សន្ធិសញ្ញាព្រំដែន៨៦% ជាមួយឡាវ

ភ្នំពេញ៖ គណៈរដ្ឋមន្ត្រីនៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នេះបានអនុម័តយល់ព្រមលើសេចក្ដីព្រាងច្បាប់នៃសន្ធិសញ្ញាព្រំដែន៨៦% ជាមួយនឹងសាធារណរដ្ឋប្រជាមានិតឡាវ។

សេចក្តីព្រាងច្បាប់នេះមាន ៣មាត្រា ហើយសន្ធិសញ្ញាដែលជាខ្លឹមសារភ្ជាប់ជាមួយមាន ៦ប្រការ និងឧបសម្ព័ន្ធចំនួន៤ ត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីនៅវេលាម៉ោង១៦និង២០នាទី ថ្ងៃទី១៧ ខែមីនានេះ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន។

សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវបានរៀបចំឡើងក្នុងសុឆន្ទៈកសាងខ្សែព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍយូរអង្វែង ដោយផ្អែកលើមូលដ្ឋាននៃការគោរពឯករាជ្យភាព អធិបតេយ្យ- ភាព បូរណភាពទឹកដី គោរពផលប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព និង ការអភិវឌ្ឍលើគ្រប់វិស័យ សំដៅធានានូវស្ថិរភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយ ព្រំដែននៃព្រះរាជាណាក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សន្ធិសញ្ញានេះ គឺជាកំណត់ត្រាទទួលយកលទ្ធផលនៃការត្រួតពិនិត្យខ្សែព្រំដែនរួម ប្រមាណ៨៦% ដែលប្រទេសទាំងពីរសម្រេចបានលើការងារព្រំដែន ដែលត្រូវបានប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរចុះហត្ថលេខា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសម្រាប់ប្រើជាឯកសារផ្លូវការមូលដ្ឋានដ៏សំខាន់បំផុត ក្នុងការបន្តរកដំណោះស្រាយតំបន់ព្រំដែនដែលនៅសល់ប្រមាណជាង១៤% ទៀត។

ផ្អែកលើគោលការណ៍ទាំងឡាយដែលភាគីទាំងពីរយកជាមូលដ្ឋានក្នុងការកសាងព្រំដែននាពេលកន្លងមក ភាគីទាំងពីរបានជួបចរចាចំនួន ១៨៨លើក តាំងពីឆ្នាំ១៩៩៥-២០០៩ សម្រេចបានការត្រួតពិនិត្យខ្សែព្រំដែនប្រមាណ ៨៦% ស្មើនឹង ៤៦៥គ.ម. នៃខ្សែព្រំដែនរួមប្រវែងប្រមាណ ៥៤០គ.ម ដោយបោះបង្គោលបានចំនួន ១២១បង្គោល នៅលើដីជាក់ស្តែង។ ចំពោះ កំណាត់ដែលនៅសល់ ភាគីទាំងពីរនឹងបន្តចរចារដោះស្រាយឱ្យបានឆាប់។

បន្ទាប់ពីសន្ធិសញ្ញានេះចូលជាធរមាន ភាគីទាំងពីរនឹងត្រូវចុះវាស់វែងឡើងវិញនូវនិយាមការបង្គោលព្រំដែន ទាំង១២១ ដែលបានបោះរួចហើយ ដើម្បីយកនិយាមការទីតាំងបង្គោលព្រំដែនដែលជាក់លាក់ជាងមុន ទុកបម្រើឱ្យ ការងារធ្វើពិធីសារខណ្ឌសីមា និងបោះបង្គោល។ បង្គោលព្រំដែនអចិន្ត្រៃយ៍កម្ពុជា-ឡាវ ដែលបោះថ្មីជំនួសបង្គោល ចាស់នឹងរឹងមាំជាងមុនធំជាងមុន។ ភាគីទាំងពីរនឹងបោះបង្គោលព្រំដែនបំពេញបន្ថែម បង្គោលតម្រុយព្រំដែនឱ្យបាន ច្រើនបន្ថែមទៀតនៅតំបន់ដែលឯកភាពគ្នា។ ភាគីទាំងពីរនឹងផលិតផែនទីឋានលេខាព្រំដែនខ្នាត ១/២៥ ០០០ ដើម្បី ភ្ជាប់ជាឧបសម្ព័ន្ធនៃពិធីសារខណ្ឌសីមាដែលនឹងត្រូវរៀបចំឡើងនៅពេលការងាខាងលើបានបញ្ចប់រួចរាល់។ ភាគី ទាំងពីរកម្ពុជា-ឡាវ បានឯកភាពគ្នាចេញចំណាយពាក់កណ្តាលម្នាក់សម្រាប់ការងារខាងលើ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក