ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋសភាកម្ពុជា ខកចិត្តចំពោះសភាអឺរ៉ុបដែលស្នើដោះលែងលោក កឹម សុខា

ភ្នំពេញ៖ រដ្ឋសភាកម្ពុជាបានសម្តែងការខកចិត្ត និងសូមច្រានចោលចំពោះសំណើរបស់សភាអឺរ៉ុបដែលបានស្នើឱ្យតុលាការកម្ពុជាដោះលែងលោក កឹម សុខា ព្រមទាំងស្នើឱ្យកម្ពុជាធានាឱ្យបាននូវការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងធ្វើនៅខែកក្កដាខាងមុខនេះប្រកបដោយសេរី និងយុត្តិធម៌។

រដ្ឋសភាកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ច្រានចោលទាំងយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ក្រោយមួយថ្ងៃដែលសភាអឺរ៉ុបបានចេញសេចក្តីសម្រេចដោយស្នើឱ្យដោះលែងលោក កឹម សុខា។

រដ្ឋសភាបានចាត់ទុកសេចក្តីសម្រេចដែលចុះនៅថ្ងៃព្រហស្បតិ៍ទី១៦ ខែមីនា ឆ្នាំ២០២៣ គឺជាការមិនគោរពរបស់សភាអឺរ៉ុប មកលើឯករាជ្យភាព និងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ហើយខ្លឹមសារនៃសេចក្តីសម្រេចនោះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើសិទ្ធិអធិបតេយ្យរបស់រដ្ឋជាសមាជិកមួយនៃអង្គការសហប្រជាជាតិ។

រដ្ឋសភាមានជំហដូចគ្នានឹងក្រសួងការបរទេសកម្ពុជាដែលសង្កត់ធ្ងន់ថា «ឧក្រិដ្ឋកម្មគឺជាឧក្រិដ្ឋកម្ម ហើយឧក្រិដ្ឋកម្មមិនអាចកែតម្រូវដើម្បី បុព្វហេតុផ្សេងនោះទេ»។

រដ្ឋសភាបានថ្លែងដូច្នេះថា៖«យើងសូមច្រានចោលទាំងស្រុងនូវការចោទប្រកាន់ទាំងឡាយ ដូចមានចែងក្នុងសេចក្តីសម្រេចចិត្តនេះ ហើយក៏សូមបរិហារទៅលើទង្វើរបស់ក្រុមសមាជិកសភាឆ្វេងនិយមនៃសភាអឺរ៉ុបមួយចំនួន ចំពោះការបំពាន នយោបាយ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋតូចជាង និង ទន់ខ្សោយជាង ដោយមើលរំលងទាំងស្រុងនូវគុណតម្លៃនៃលិទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ និងនីតិរដ្ឋ ដែលកម្ពុជាបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់»។

រដ្ឋសភាកត់សម្គាល់ឃើញថា សភាអឺរ៉ុប ជាពិសេសក្រុមអ្នកនយោបាយឆ្វង និយមជ្រុល បាននិងកំពុងបំពងសម្លេង ក្នុងការយកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ មកធ្វើនយោបាយ ទោះបីជាត្រូវលះបង់ សន្តិភាព ស្ថិរភាព ភាពសុខដុមរមនាសង្គម និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម របស់ ប្រទេសនោះក៏ដោយ។

រដ្ឋសភាបានគូសបញ្ជាក់ថា តែយ៉ាងណាកម្ពុជានៅតែសម្តែងការដឹងគុណចំពោះសភាអឺរ៉ុប ក្រុមប្រឹក្សាអឺរ៉ុប និងប្រជាជនអឺរ៉ុប សម្រាប់ការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងការស្ដារឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតកូវីដ-១៩។

រដ្ឋសភាបានថ្លែងថា៖«យើងផ្តល់តម្លៃលើមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប ដែលបានរួមចំណែកដល់ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងសហភាព អឺរ៉ុប ដែលកសាងផ្អែកលើសសរស្តម្ភនៃភាពជាដៃគូស្មើភាព និងអធិបតេយ្យស្មើភាព»។

រដ្ឋសភាបានទទូចឱ្យសមាជិកសភាអឺរ៉ុបទាំងអស់ ដែលមកពីក្រុមផ្សេងៗគ្នា ខិតខំប្រឹងប្រែងលើកកម្ពស់នូវកិច្ចសន្ទនាស្មោះត្រង់ បើកចំហរ និងបរិយាប័ន្ន ជាមួយនឹងព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នា ការជឿទុកចិត្តគ្នា ការយោគយល់គ្នា និងផលប្រយោជន៍គ្នា ទៅវិញទៅមក ដើម្បីបុព្វហេតុនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួម។

សូមរំលឹកថា តុលាការសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានសម្រេចផ្តន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគារចំនួន ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬឃុបឃិតត្រូវរ៉ូវជាមួយនឹងបរទេស និងបានដកសិទ្ធិជាស្ថាពរនូវសិទ្ធិនយោបាយរបស់លោក។

ទោះជាយ៉ាងណាលោក កឹម សុខា ត្រូវបានអនុញ្ញាតឱ្យធ្វើការឃុំខ្លួននៅក្នុងផ្ទះជំនួសការបញ្ជូនទៅពន្ធនាគារ តែមិនអនុញ្ញាតឱ្យលោក កឹម សុខា ជួបភ្ញៀវណាម្នាក់នោះទេក្រៅពីសមាជិកគ្រូសារ លើកលែងតាំងមានការអនុញ្ញាតពីរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក