ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា ថាលោក ហ៊ុន ម៉ាណែត ពិតជាស័ក្កិសមនឹងឋាន្តរស័ក្កិកំពូលនៃកងយុទ្ធពលខេមរភូមិន្ទ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ចលោក ឯម ច័ន្ទមករា បានអបអរសាទរជូនចំពោះលោក ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើងឋាន្តរស័ក្កិជានាយឧត្តមសេនីយ៍ (ផ្កាយ៤) ដែលជាតំណែងកំពូលនៃកងទ័ពជាតិ។ លោកថាលោក ហ៊ុន ម៉ាណែត ពិតជាស័ក្កិសមនឹងឋាន្តរស័ក្កិនេះដោយសារការលះបង់ដ៏ធំធេងជូនជាតិមាតុភូមិកម្ពុជា។

លោក ឯម ច័ន្ទមករា បានលើកឡើងថាលោក ហ៊ុន ម៉ាណែត បានធ្វើកិច្ចការជាច្រើនជូនជាតិមាតុភូមិចាប់តាំងពីលោកបានកាន់តំណែងក្នុងជួរកងទ័ពតាំងពីឆ្នាំ១៩៩៥មក ហើយភាពលេចធ្លោរបស់លោក ហ៊ុន ម៉ាណែត មានជាច្រើនដូចជាជាពលរដ្ឋខ្មែរដំបូងបំផុតដែលបញ្ចប់ការសិក្សានៅបណ្ឌិតយោធាអាមេរិក West Point ជាមេទ័ពជើងគោកដែលមានទស្សនវិស័យដែលអាចឃើញតាមរយៈកំណែទម្រង់ជាច្រើនក្នុងជួរកងទ័ពតាំងពីលោកបានកាន់តំណែងនេះក្នុងឆ្នាំ២០១៨ ហើយការលះបង់លោក ហ៊ុន ម៉ាណែត ក្នុងការដឹកនាំការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានសបញ្ជាក់កាន់តែច្បាស់ថាលោក ហ៊ុន ម៉ាណែត ពិតជាស័ក្កិសមនឹងតំណែងកំពូលនេះ។

លោករដ្ឋលេខាធិការបានបន្ថែមថា ក្រៅពីតួនាទីក្នុងជួរទ័ពលោក ហ៊ុន ម៉ាណែត ក៏ជាបុគ្គលសាធារណៈម្នាក់ដែលពលរដ្ឋជាច្រើនចូលចិត្តផងដែរ ការមិនប្រកាន់ខ្លួន និងការចូលរួមស្ទើគ្រប់វិស័យរបស់លោកបានកសាងឈ្មោះទៅកាន់ពលរដ្ឋស្គាល់កាន់តែច្រើនផងដែរ។

គួរឱ្យដឹងផងដែរថាតាមរយៈរាជក្រឹត្យចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្ដិលោក ហ៊ុន ម៉ាណែត ពីឧត្តមសេនីយ៍ឯក (ផ្កាយ៣) ទៅជា «នាយឧត្តមសេនីយ៍» ដែលជាឋាន្តរស័ក្កិខ្ពស់បំផុតក្នុងជួរកងទ័ព។

លោក ហ៊ុន ម៉ាណែត អាយុ៤៤ឆ្នាំ គឺជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន។ លោកជាជនជាតិកម្ពុជាដំបូងដែលបញ្ចប់ការសិក្សានៅឯបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក និងជាបណ្ឌិតសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេសផងដែរ។ បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត មានឋារន្តរស័ក្កិជាឧត្តមសេនីយ៍ឯកផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជារងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក