ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

មូលនិធិអាកាសធាតុបៃតងអនុម័តថវិកាជិត ៤៣លានដុល្លារសម្រាប់អនុវត្តគម្រោងលើកកម្ពស់កសិកម្មនៅកម្ពុជា

ភ្នំពេញ៖ មូលនិធិអាកាសធាតុបៃតង (GCF) បានអនុម័តថវិកាចំនួន ៤២,៨លានដុល្លារសម្រាប់អនុវត្តគម្រោងលើកកម្ពស់កសិកម្មដែលមានបរិស្ថានល្អ និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលរស់នៅភាគខាងជើងនៃបឹងទន្លេសាបប្រកបដោយភាពធន់។

នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) និងក្រសួងបរិស្ថាន (MOE) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់គម្រោង «ភាពជាដៃគូសាធារណៈ សង្គម-ឯកជន ដើម្បីកសិកម្មប្រកបដោយគុណភាព និងជីវភាពរស់នៅប្រកបដោយភាពធន់នៅភាគខាងជើងនៃបឹងទន្លេសាប (PEARL)»។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានលើកឡើងថា គម្រោងនេះមានរយៈ៦ឆ្នាំ ដែលមានទំហំទឹកប្រាក់ចំនួន ៤២.៨លានដុល្លារ ក្នុងនោះទឹកប្រាក់ ៣៦.២លានដុល្លារជាទឹកប្រាក់ជំនួយឥតសំណងពីមូលនិធិអាកាសធាតុបៃតង (GCF) និងទឹកប្រាក់ ៦.៦លានដុល្លារជាវិភាគទានពីរាជរដ្ឋាភិបាលកម្ពុជា(ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងអង្គការ FAO)។

លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា តាមរយៈគម្រោងនេះនឹងអាចជួយដល់ប្រជាកសិករ និងប្រជាសហគមន៍ ប្រមាណ ៤៥ម៉ឺននាក់ និងជួយជំរុញជីវភាពពលរដ្ឋដែលរស់នៅបឹងទន្លេសាបនៃភាគខាងជើងកម្ពុជាដែលមានខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ និងព្រះវិហារ ប្រមាណ ៣លាននាក់ទៀតផងដែរ។

លោកបានបញ្ជាក់ថា ការអនុវត្តគម្រោងនេះនៅភាគខាងជើងនៃបឹងទន្លេសាប ក៏ព្រោះតែនៅទីនោះគឺជាកន្លែងដែលងាយរងគ្រោះបំផុតដោយសារទឹកជំនន់ ភាពរាំងស្ងួត និងការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះដែរនៅតំបន់នោះក៏ជាតំបន់ដែលមានសក្តានុពលក្នុងដាំដុះផងដែរ។

លោកថ្លែងថា៖ «គោលបំណងនៃគម្រោងនេះ គឺដើម្បីធ្វើយ៉ាងណាបង្កើនសមាសភាពកសិករ និងប្រជាសហគមន៍របស់យើងឱ្យមានភាពធន់ ជាពិសេសប្រជាកសិករខ្នាតតូច ប្រជាសហគមន៍ មូលដ្ឋានឱ្យមានភាពធន់នឹងការបម្រែបម្រួលអាកាសធាតុ និងមានសមាសភាពគ្រប់គ្រាន់ក្នុងការបង្កបង្កើនផលឱ្យមានតម្លៃខ្ពស់»។

តំណាងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)ប្រចាំនៅកម្ពុជា លោកស្រី Rebkah Bell មានក្តីសង្ឃឹមថាក្នុងរយៈពេល៦នៃការអនុវត្តគម្រោងភាពជាដៃគូនេះនឹងធ្វើឱ្យមានភាពប្រសើរឡើងដល់ប្រជាពលរដ្ឋ និងប្រកសិករកម្ពុជាជាង ៤សែននាក់។

លោកស្រីថ្លែងថា៖ «ដើម្បីឱ្យគម្រោងនេះចេញដំណើរទៅបាន គឺយើងត្រូវការភាពជាដៃគូ ត្រូវមានការចូលរួមច្រើនពីរាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការ FAO។ យើងត្រៀមខ្លួនរួចជាស្រេចធ្វើការងារជាមួយកម្ពុជា ហើយយើងជឿជាក់ថានេះមិនមែនជាគម្រោងតែមួយតែប៉ុណ្ណឹងជាមួយក្រសួងបរិស្ថាននោះទេ យើងនឹងបន្តព្យាយាមបន្តកិច្ចសហប្រតិបត្តិការបន្តបន្ថែមទៀត ហើយបន្តធ្វើការជាមួយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម បង្កើតគម្រោងផ្សេងៗទៀតដើម្បីជួយដល់ប្រជាកសិករផលិតស្រូវ និងផលិតផលកសិកម្ម»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក