ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសង្គមកិច្ចប្រកាសស្វែងរកឪពុកម្តាយចិញ្ចឹមក្នុងប្រទេសស្របច្បាប់សម្រាប់អនីតិជន

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចេញសេចក្តីជូនដំណឹងដល់សាធារណជនដែលមានសញ្ជាតិខ្មែរ និងមានទីលំនៅអចិន្ត្រៃយ៍នៅកម្ពុជាមានចំណាប់អារម្មណ៍ចង់សុំកូនចិញ្ចឹមក្នុងប្រទេស អាចទំនងទំនងដាក់ពាក្យស្នើសុំមកក្រសួងបាន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច នៅថ្ងៃទៅ១៧ ខែមីនា ឆ្នាំ២០២៣។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បញ្ជាក់ថាមានកុមារចំនួន ៨នាក់ ក្នុងនោះកុមារពិការ ចំនួន ៤នាក់ និងកុមារស្ថានភាពធម្មតាចំនួន ៤នាក់ កំពុងរស់នៅក្នុងមជ្ឈមណ្ឌលទារក និងកុមារជាតិ និងមណ្ឌលបុរីទី១ ក្នុងខេត្តបាត់ដំបង ដែលស្ថិតក្រោមការ គ្រប់គ្រងរបស់ក្រសួង។

ក្រសួងបានឱ្យដឹងថា ក្នុងករណីសាធារណជនមានចំណាប់អារម្មណ៍ និងមានបំណងចង់សុំកូនចិញ្ចឹមក្នុងប្រទេស ក៏ដូចជាចង់ផ្សារភ្ជាប់មនោសញ្ចេតនាជាគ្រួសារចិញ្ចឹម ដោយទឹកចិត្តសប្បុរសធម៌ និងក្ដីអាណិតស្រលាញ់ចំពោះកុមារកំព្រាណាម្នាក់ ឬធ្វើជាអ្នកអាណាព្យាបាលស្រប ច្បាប់ក្នុងប្រទេសចំពោះកុមារកំព្រាទាំង៨នាក់នេះ តាមការទំនាក់ទំនងដាក់ពាក្យ ស្នើសុំមកនាយកដ្ឋាន កិច្ចការពារកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានអាសយដ្ឋានអគារលេខ៧៨៨ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ឬសូមទំនាក់ទំនងតាមលេខទូរស័ព្ទលេខ ០១៥ ៩៧៣ ៥៣៦៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក