ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីសង្គមកិច្ច៖ ជនមានពិការភាពនឹងគិតគូរដាក់បញ្ចូលគ្នានូវយុទ្ធសាស្ត្រ និងវិធានការណ៍គាំពារសង្គម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានថ្លែងថា ជនមានពិការភាពអាស៊ី-ប៉ាស៊ីហ្វិក នឹងគិតគូរនូវការដាក់បញ្ចូលគ្នានូវយុទ្ធសាស្ត្រ និងវិធានការណ៍គាំពារសង្គម ដែលជាកត្តាចាំបាច់ក្នុងការជួយសម្រួលដល់ស្ថានភាព និងបន្តលើកកម្ពស់ផ្នែកសេដ្ឋកិច្ចសម្រាប់ជនមានពិការភាព។

លោករដ្ឋមន្ត្រី វង សូត លើកឡើងបែបនេះ ក្នុងពិធីបិទសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី៥ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ។

លោកបានឱ្យដឹងថា ទាំងអស់គ្នាពិតជាមានមោទនភាពចំពោះការសម្រេចបាននៅសេចក្តីថ្លែងការណ៍ ដែលបានអនុម័តរួមគ្នា ហើយក៏ជាឯកសារដ៏សំខាន់ សំរាប់ប្រទេសដែលនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកយកទៅអនុវត្តន៍ ដើម្បីសម្រេចបានការពង្រឹងភាពអង្គអាចផ្នែកសង្គមនិងសេដ្ឋកិច្ចរបស់ជនមានពិការភាព ក្នុងអំឡុងពេលមុន និងក្រោយនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយឈរលើមូលដ្ឋាននៃការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អង្គការជនពិការ និងវិស័យឯកជន។

រដ្ឋមន្រ្តីរូបនេះបានគូសបញ្ជាក់ថា មូលដ្ឋាននៃការអភិវឌ្ឍសហគមតាមបែបបរិយាបន្ននេះ គឺបន្តកសាងនូវការអនុវត្តល្អ និងនវានុវត្តន៍សម្រាប់ជនមានពិការភាព លើកកម្ពស់វិស័យពិការភាពនៅក្នុងទម្រង់នៃប្រព័ន្ធឌីជីថល ដើម្បីអាចដើរទន្ទឹមគ្នាជាមួយនឹងការប្រែប្រួលបច្ចេកវិទ្យា សេដ្ឋកិច្ចសង្គម និងបម្រែបម្រួលអាកាសធាតុ ក៏ដូចជាការវិនិយោគលើការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន សម្រាប់ជនមានពិការភាព និងមនុស្សវ័យចាស់។

ជាមួយគ្នានេះដែរ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ វាគ្មិន និងក្រុមការងារ ដែលបានផ្លាស់ប្តូរមតិយោបល់ ទស្សនៈរវាងគ្នាទៅវិញទៅមកយ៉ាងផុលផុស សំដៅពង្រឹងភាពជាដៃគូ ដើម្បីដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹង ជនមានពិការភាពប្រកបដោយបរិយាបន្ន ស្របតាមស្ថានភាពវិវត្តនៃសេដ្ឋកិច្ច-សង្គម។

គួរឱ្យដឹងដែរថា រដ្ឋមន្ត្រីសង្គមកិច្ច លោក វង សូត ក៏បានប្រគល់ទង់ដល់ប្រទេសនេប៉ាល់ សម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទជនមានពិការភាព ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី៦ បន្តពីព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក