ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើងជានាយឧត្តមសេនីយ៍

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្ត សីហមុនី បានត្រាស់បង្គាប់ដំឡើងជាផ្កាយ៤ ដល់លោក ហ៊ុន ម៉ាណែត។ ការត្រាស់បង្គាប់នេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីព្រះអង្គយាងត្រលប់មកដល់ប្រទេសកម្ពុជាវិញ។

ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្ដិលោក ហ៊ុន ម៉ាណែត ពីឧត្តមសេនីយ៍ឯក (ផ្កាយ៣) ទៅជា «នាយឧត្តមសេនីយ៍» ដែលជាឋានន្តរស័ក្កិខ្ពស់បំផុតក្នុងជួរកងទ័ពដល់លោក ហ៊ុន ម៉ាណែត។

គួរឱ្យដឹងថាលោក ហ៊ុន ម៉ាណែត អាយុ ៤៤ឆ្នាំ គឺជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន។ លោកជាជនជាតិកម្ពុជាដំបូងដែលបញ្ចប់ការសិក្សានៅឯបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក និងជាបណ្ឌិតសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេសផងដែរ។ បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត មានឋាន្តរស័ក្កិជាឧត្តមសេនីយ៍ឯកផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជារងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ។

លោក ហ៊ុន ម៉ាណែត បានធ្វើកិច្ចការជាច្រើនជួយដល់ជាតិមាតុភូមិដែលយើងឃើញភាពលេចធ្លោនោះគឺការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការចូលរួមជួយដល់ការអភិវឌ្ឍន៍សង្គម និងសាសនាជាដើម ខណៈលើឆាកអន្តរជាតិក៏ឃើញមានការលេចធ្លោជាច្រើនផងដែរទាក់ទងនឹងការបង្កើតកិច្ចសហប្រតិបត្តិការយោធា និងការជំរុញទំនាក់ទំនងរវាងកម្ពុជានិងពិភពលោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក