ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ភ្លើងគប់ស៊ីហ្គេមនឹងដង្ហែឆ្លងកាត់ប្រទេសឡាវមកកម្ពុជាតាមច្រកព្រំដែនអន្តរជាតិត្រពាំងគ្រៀលខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍និងអាជ្ញាធរពាក់ព័ន្ធ នៅខេត្តស្ទឹងត្រែង ចុះពិនិត្យទីតាំងរៀបចំវេទិកាធ្វើពិធីប្រគល់-ទទួលភ្លើងគប់ ដែលដង្ហែរ ឆ្លងកាត់ប្រទេសឡាវ ចូលមកប្រទេសកម្ពុជា តាមច្រក ព្រំដែនអន្តរជាតិត្រពាំងគ្រៀល សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣ នេះ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង ស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ បានជួបប្រជុំនៅច្រកទ្វារព្រំដែន អន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង ដើម្បីរកទីតាំងត្រៀមរៀបចំវេទិកាទទួលភ្ញៀវ ដែលជាក្រុមកីឡាករឡាវ និងទទួលយកព្រះអគ្គី (ភ្លើងគប់កីឡា) សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាគឺជាម្ចាស់ផ្ទះធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣មុខនេះ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក នី ផល្លី ឱ្យដឹងនោះថា ព្រះអគ្គីដែលជាភ្លើងអទិទេពប្រទានតាមជំនឿសាសនានឹងត្រូវដង្ហែរក្នុងក្បួនរបស់កីឡាករពីប្រទេសឡាវ មុនចូលមកកម្ពុជាតាមច្រកត្រពាំងក្រៀល ខេត្តស្ទឹងត្រែង ថ្នាក់ដឹកនាំជាពិសេសក្រសួងទេសចរណ៍នឹងអមដំណើរពីប្រទេសឡាវមកកម្ពុជាផងដែរ។

លោកបានបន្ថែមឲ្យដឹងទៀតថា ព្រឹត្តិការណ៍ដង្ហែព្រះអគ្គីកីឡាភ្លើងគប់នេះកម្រនឹងបានឃើញណាស់ ខណៈនេះគឺជាលើកទី១ហើយដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម ដែលក្នុងនោះមានប្រទេសជាច្រើនក្នុងតំបន់អាស៊ានបានចូលរួម។

រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះបានលើកឡើងទៀតថា ព្រឹត្តិការណ៍មួយនេះក៏នឹងជំរុញឲ្យមានការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ក្នុងខេត្តស្ទឹងត្រែងទៅកាន់មហាជនលើពិភពលោកផងដែរ។

គួរឱ្យដឹងដែរថា ក្បួនដង្ហែភ្លើងគប់សម្រាប់ព្រឹត្តិការណ៍កីឡាករអាស៊ាននេះ ខេត្តស្ទឹងត្រែងទទួលពីប្រទេសឡាវ ហើយប្រគល់ទៅខេត្តក្រចេះ និងបន្តពីក្រចេះ ទៅខេត្តត្បូងឃ្មុំ និងទៅបណ្តាខេត្ត បន្តបន្ទាប់ទៀត ដើម្បីចូលទៅកាន់រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៧ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក