ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សហរដ្ឋអាមេរិកអបអរសាទរកម្ពុជាដែលទទួលបានវត្ថុបុរាណខ្មែរមកវិញ

ភ្នំពេញ៖ សហរដ្ឋអាមេរិកចូលរួមក្នុងការប្រារព្ធពិធីប្រគល់វត្ថុបុរាណដែលត្រូវបានលួច ត្រឡប់កម្ពុជាដែលជាម្ចាស់ដើមវិញ ខណៈពិធីធ្វើមាតុភូមិនិវត្តន៍វប្បធម៌នេះធ្វើឡើងនៅពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកបានឱ្យដឹងថា ក្នុងចំណោមវត្ថុបុរាណខ្មែរដែលត្រូវបានបញ្ជូនត្រឡប់មកវិញ មានរូបចម្លាក់ «ព្រះស្កន្ទគង់លើក្ងោក» ដែលជារចនាបទសតវត្សរ៍ទី ១០ និងព្រះគណេស ដែលត្រូវបានគេលួចយកចេញពីរាជធានីបុរាណខ្មែរនៃប្រាសាទកោះកេរ ហើយដែលត្រូវបានបញ្ជូនមក ពីសហរដ្ឋអាមេរិក។

ស្ថានទូតអាមេរិកបញ្ជាក់ថា ការត្រឡប់មកវិញនៃរូបចម្លាក់ទាំងនេះ និងរូបចម្លាក់ផ្សេងទៀតតំណាងឱ្យការខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ពិភពលោក រួមទាំងកិច្ចសហការរវាងក្រសួងការបរទេសសហរដ្ឋអាមេរិក ក្រសួងយុត្តិធម៌ និង ផ្នែកស៊ើបអង្កេតនៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក។

សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា រយៈពេល២០ឆ្នាំមកនេះ សហរដ្ឋអាមេរិកបានធ្វើការដើម្បីការពារ អភិរក្ស និងផ្តល់តម្លៃដល់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ជាមួយដៃគូក្នុងស្រុក ស្ថាប័នសិក្សាអប់រំអាមេរិក និងអង្គការមិនស្វែងរកកម្រៃ។

ទន្ទឹមនោះ ឆ្លងតាមរយៈកិច្ចព្រមព្រៀងយូរអង្វែង ផ្នែកសម្បត្តិវប្បធម៌ រវាងសហរដ្ឋអាមេរិក និងកម្ពុជា សហរដ្ឋអាមេរិកបានធ្វើការសម្របសម្រួលការបញ្ជូនត្រឡប់មកវិញ នៃវត្ថុបុរាណដ៏មានតម្លៃចំនួនជាង ១០០ បានជួយកសាងសមត្ថភាពរបស់បុគ្គលិកខ្មែរផ្នែកអភិរក្សវប្បធម៌ រារាំងក្រុមដែលស្វែងរកកម្រៃចំណេញពីការលួចវត្ថុជាបេតិកភណ្ឌវប្បធម៌ ហើយបានគាំទ្រការអភិរក្សទីតាំងបេតិកភណ្ឌវត្ថុបុរាណរបស់ខ្មែរ ដែលកិច្ចព្រមព្រៀងស្តីពីសម្បត្តិវប្បធម៌នេះគឺជាកិច្ចព្រមព្រៀងតែមួយគត់ដែលមាន រវាងសហរដ្ឋអាមេរិក និងប្រទេសជាសមាជិកអាស៊ាន។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy ឱ្យដឹងថា «សហរដ្ឋអាមេរិកមានមោទនភាពចំពោះការគាំទ្រដ៏យូរអង្វែងរបស់ខ្លួនសម្រាប់ការស្តារ និងការពាររមណីយដ្ឋានប្រវត្តិសាស្ត្រដែលមានសារសំខាន់វប្បធម៌សម្រាប់កម្ពុជា និងធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណដែលមិនអាចកាត់ថ្លៃបានមកកម្ពុជាវិញ សហរដ្ឋអាមេរិក ការខិតខំប្រឹងប្រែងក្នុងការគាំទ្រភាគីពាក់ព័ន្ធរបស់កម្ពុជានឹងជួយស្តារឡើងវិញនូវព្រលឹងវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា»។

គួរឱ្យដឹងដែរថា ចាប់តាំងពីឆ្នាំ ២០០១ សហរដ្ឋអាមេរិកបានផ្តល់ថវិកាជាង ៥ លានដុល្លារសម្រាប់ការងារអភិរក្សវប្បធម៌នៅកម្ពុជា រួមទាំងការងារអភិរក្សប្រាសាទដែលត្រូវបានកសាងនាសតវត្សរ៍ទី ៩ មានប្រាសាទភ្នំបាខែងនៅឧទ្យានបុរាណអង្គរ និងប្រាសាទព្រះវិហារ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក