ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

ទូតអង់គ្លេសសំដែងអារម្មណ៍រីករាយដែលបានរួមចំណែកក្នុងការបញ្ជូនវត្ថុបុរាណខ្មែរមកកម្ពុជាវិញ

ភ្នំពេញ៖ ឯកអគ្គរាជទូតចក្រភពអង់គ្លេសលោក Dominic Williams បានសំដែងនូវអារម្មណ៍រីករាយដែលបានចូលរួមក្នុងពិធីប្រគល់វត្ថុបុរាណដែលបានលួកពីប្រទេសកម្ពុជា មកកម្ពុជាវិញនៅព្រឹកនេះ។

លោក Dominic បានសរសេរលើហ្វេសបុកផេកលោកនៅថ្ងៃទី១៧ ខែមីនានេះថា លោកពិតជាសប្បាយរីករាយដែលបានចូលរួមពិធីប្រគល់វត្ថុបុរាណដែលបានលួចពីប្រទេសកម្ពុជា រួមទាំងវត្ថុបុរាណចំនួន ៧៧បំណែក ដែលត្រឡប់មកពីចក្រភពអង់គ្លេសនាពេលថ្មីៗនេះ។

លោកសរសេរថា៖ «វាជាឯកសិទ្ធិពិតប្រាកដដែលអាចឃើញវត្ថុដ៏ស្រស់ស្អាតទាំងនេះដែលមានអត្ថន័យវប្បធម៌ជ្រៅដូចនេះមកវិញនៅលើទឹកដីកម្ពុជា»។

កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ គ្រឿងអលង្ការបុរាណខ្មែរធ្វើពីមាសនិងលោហៈមានតម្លៃទាំងធំ-តូច ចំនួន ៧៧គ្រឿង ត្រូវបាននាំយកពីចក្រភពអង់គ្លេសមកដល់កម្ពុជា ដោយក្រុមការងារកម្ពុជាដឹកនាំដោយ លោក ហ៊ុន ម៉ានី។

ក្រសួងបានគូសបញ្ជាក់ថា ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរដែលទទួលបានមកវិញនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញ សាសនា និងពុទ្ធសាសនា ព្រមទាំងគ្រឿងអលង្ការបុរាណ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមា ថ្មធំៗដូចជា៖ ព្រះឥសូរនិងព្រះស្កន្ទ ព្រះស្កន្ទគង់លើក្ងោក និងព្រះគណេស ដែលមានប្រភពដើមមកពីរមណីយ ដ្ឋានប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី១០ នៃគ.ស. ដែលធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំនៅក្នុងអំឡុងនៃសម័យសង្គ្រាមស៊ីវិល និងអសន្តិសុខក្នុងស្រុក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក