ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

បុរសជនជាតិចិនម្នាក់ធ្លាក់ពីលើអាគារស្លាប់ក្នុងក្រុងព្រះសីហនុ

ព្រះសីហនុ៖ បុរសជាជនជាតិចិនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយធ្លាក់ពីលើសណ្ឋាគារ ឡាយជូស ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ នៅវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។

បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងចុះអន្តរាគមន៍នៅទីតាំងកន្លែងកើតហេតុ និងធ្វើកោសល្យវិច្ច័យ និងពិនិត្យជាក់ស្តែងក្នុងហេតុការណ៍នេះ ដោយភ្លាមៗនៅមិនទាន់បានទទួលដំណឹងច្បាស់លាស់ពីមូលហេតុនៃករណីនេះ និងអត្តសញ្ញណសាកសពនៅឡើយ។

បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួចហើយ សមត្ថកិច្ចជំនាញក៏បានឃាត់ខ្លួនជនជាតិចិនចំនួន ២នាក់ និងជនជាតិខ្មែរ ១នាក់ យកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក