ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រី៖ គ្រួសារអទិទេពក៏ត្រូវការសន្ដិភាពសម្រាប់ជួបជុំមូលត្រកូលគ្នាឡើងវិញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាសន្ដិភាពមិនត្រឹមនាំឱ្យមនុស្សអាចជួបជុំគ្នារួមរស់នឹងគ្នាវិញនោះទេ សូម្បីតែអទិទេពក៏ត្រូវបាននាំត្រលប់ជួបជុំគ្នាឡើងវិញផងដែរ។

ថ្លែងក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាពេលនេះឪពុកកូនគ្រួសារព្រះសិវៈបានត្រលប់មកជួបជុំគ្នានៅលើទឹកដីកម្ពុជាវិញហើយបន្ទាប់ពីបែកពីគ្នាយ៉ាងច្រើនឆ្នាំដោយសារសង្គ្រាមរួចមក។

សម្ដេចតេជោថ្លែងថាការវិលត្រលប់មកជួបជុំគ្នានេះគឺដោយសារកត្តាសន្ដិភាពដែលកម្ពុជាកំពុងមានសព្វថ្ងៃ។

សម្ដេចថា៖ «ក្នុងសម័យនេះសន្ដិភាពគឺមានសារៈសំខាន់បំផុតមិនត្រឹមតែសម្រាប់មនុស្សធម្មតានោះឡើយប៉ុន្ដែគ្រួសារអទិទេពក៏ត្រូវការនូវសន្ដិភាពដើម្បីជួបជុំគ្នាឡើងវិញ»។

នាយករដ្ឋមន្ត្រីបញ្ជាក់ថាបច្ចុប្បន្នរដ្ឋាភិបាលកំពុងធ្វើការស្រាវជ្រាវស្វែងរកសម្បត្តិវប្បធម៌ដែលត្រូវបា្នលួចចេញពីកម្ពុជាមកកាន់ប្រទេសដើមវិញផងដែរ។

រូបសំណាក់ព្រះសិវៈព្រះនៃការបង្កើតលោក និងកូនព្រះគណេសជាព្រះនៃប្រាជ្ញា និងព្រះស្កន្ទជាព្រះនៃសង្គ្រាមបានវិលមកជួបជុំគ្នា នឹងត្រូវបាននាយរដ្ឋមន្ត្រីគោរពបួងសួងសុំសេចក្ដីខុសផងដែរនៅព្រឹកថ្ងៃទី១៧ ខែមីនានេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក