ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេច ស ខេង ណែនាំឱ្យសភានគបាលកម្ពុជាបង្កើនសមាសភាពមន្រ្ដីជាស្ត្រីយ៉ាងតិច ២រូប

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង បានណែនាំឱ្យបណ្ឌិត្យសភានគរបាលកម្ពុជាពាក់ព័ន្ធនឹងការងារសមភាពយេនឌ័រ ដោយបង្កើនសមាសភាពមន្ត្រីជាស្ត្រីយ៉ាងតិច ២នាក់ នៅក្នុងអង្គភាពក្រោមចំណុះរបស់ខ្លួន។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានណែនាំបែបនេះក្នុងកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២៣ របស់បណ្ឌិត្យសភានគរបាលកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

សម្តេចក្រឡាហោមបានឯកភាពលើផែនការសកម្មភាពឆ្នាំ២០២៣ របស់បណ្ឌិត្យសភានគរបាលកម្ពុជា និងបានមានមតិណែនាំបណ្ឌិត្យសភានគរបាលកម្ពុជាពាក់ព័ន្ធនឹងការងារសមភាពយេនឌ័រ ដោយបង្កើនសមាសភាពមន្ត្រីជាស្ត្រី យ៉ាងតិច២នាក់ នៅក្នុងអង្គភាពក្រោមចំណុះរបស់ខ្លួន ដោយសារតែមកដល់ពេលនេះសូម្បីតែអភិបាលរងខេត្ត ក៏ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានយ៉ាងតិច ២នាក់ផងដែរ។

ជាមួយគ្នានេះដែរ សម្តេចក្រឡាហោមបានបង្ហាញការជឿជាក់ទៅលើការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ ដោយចាត់ទុកថាបណ្ឌិត្យសភានគរបាលកម្ពុជា អាចសម្រេចបានជោគជ័យ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តផែនការសកម្មភាពនេះ ជាពិសេសដើម្បី ពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិគ្រប់កម្រិតទាំងនៅបណ្ឌិត្យសភានគរបាលកម្ពុជា និងនៅតាមសាលានគរបាលជាតិភូមិភាគ។

គួរឱ្យដឹងដែរថា នាឱកាសប្រារព្ធទិវាអន្តរជាតិនារី៨មីនា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ សម្តេចក្រឡាហោមបានបញ្ចាក់ថា ក្រសួងមហាផ្ទៃ បានធ្វើឱ្យប្រសើរឡើងនូវសមធម៌យេនឌ័រ និងបរិយាប័ន្ន ដោយដាក់បញ្ចូល និងតាមដានត្រួតពិនិត្យ វាយតម្លៃរាល់សកម្មភាព ដែលឆ្លើយតបទៅនឹងការផ្ដល់ឱកាស និងផលប្រយោជន៍ដល់ស្រ្តី និងបុរសប្រកបដោយសមធម៌ ទាំងនៅក្នុងជួរមន្ត្រីរាជការស៊ីវិល និងកងកម្លាំងក្រោមឱវាទនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជានៅក្នុងចំណោមប្រជាពលរដ្ឋដែលជាអ្នកទទួលផលប្រយោជន៍ពីសេវាសាធារណៈ ដែលបានផ្តល់ជូនដោយក្រសួងមហាផ្ទៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក