ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងព័ត៌មានលុបអាជ្ញាបណ្ណស្ថាប័នព័ត៌មានចំនួន៣ដោយសារប្រព្រឹត្តិខុសសីលធម៌វិជ្ជាជីវៈ

ភ្នំពេញ៖ ក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាបណ្ណសា្ថប័នព័ត៌មានចំនួន៣ ដោយសារបានប្រព្រឹត្តិខុសក្រុមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

ក្នុងនោះមានកាសែត «ដំណឹងក្នុងស្រុក» ដែលមានលោក ជា សារ៉េន ជាម្ចាស់ ដែលធ្វើអាជីវកម្មផ្សព្វផ្សាយតាមកាសែត មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ EA ៧០២៩ ផ្លូវលំ ក្រុម៣ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គេហទំព័រ «រស្មីកំពង់ចាម (www.rkc-news.com)» ដែលមានលោកស្រី ស៊ី មុយឡេង ជាម្ចាស់មានអាសយដ្ឋានស្ថិតនៅក្នុងភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ជាមួយគ្នានេះក្រសួងក៏បានលុបអាជ្ញាបណ្ណសមាគម «អ្នកសារព័ត៌មានកម្ពុជា-អាស៊ាន (ស.អ.ក.អ)» ដែលមានអាសយដ្ឋាននៅផ្ទះលេខ៦៦១A ផ្លូវលេខ៧១K ក្រុមទី៩ ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផងដែរ។

ក្រសួងព័ត៌មានបានលុបអាជ្ញាបណ្ណសា្ថប័នព័ត៌មានទាំងនោះក្រោមហេតុផលថា ស្ថាប័នទាំងនោះបានប្រព្រឹត្តិកំហុសខាងក្រុមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងមិនព្រមអនុវត្តតាមការអប់រំណែនាំរបស់ក្រសួងព័ត៌មាន ដែលផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក