ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Aaron Ramsey ទទួលតំណែងជាប្រធានក្រុមជម្រើសជាតិវែលស៍ជាផ្លូវការ

វែលស៍៖ ខ្សែបម្រើ Aaron Ramsey ត្រូវបានប្រគល់តំណែងជាប្រធានក្រុម (Captain) នៃក្រុមបាល់ទាត់ជម្រើសជាតិវែលស៍ ក្រោយពីអតីតកីឡាករ Real Madrid ខ្សែប្រយុទ្ធ Gareth Bale បានប្រកាសពីការចូលនិវត្តន៍ ដែលមានន័យថាគេនឹងត្រូវដឹកនាំក្រុមជម្រើសជាតិចូលរួមក្នុងវគ្គជម្រុះនៃព្រឹត្តិការណ៍ UEFA Euro ២០២៤ ខាងមុខ។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់វែលស៍។ 

Ramsey ក៏ធ្លាប់ទទួលបានស្លាក Captain ម្តងរួចមកហើយ ពោលគឺនៅវ័យ ២០ឆ្នាំកាលពីឆ្នាំ២០១១ មុនពេលដែលស្លាកប្រធានក្រុមត្រូវបានកាន់កាប់ជំនួសដោយកីឡាករ Ashley Williams។ កីឡាករ Aaron Ramsey គឺជាកីឡាករដែលមានវ័យច្រើន និងបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិវែលស៍បានច្រើនជាងគេរហូតដល់ ៧៨ដង ដែលសាកសមទទួលតំណែងនេះក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Rob Page។

គួរបញ្ជាក់ថា Bale ដែលមានបញ្ចប់អាជីពជាមួយជម្រើសជាតិនៅវ័យ ៣៣ឆ្នាំ ធ្លាប់បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិ ១១១ប្រកួត ដែលបានសម្រេចចិត្តចូលនិវត្តន៍កាលពីខែមករា ជាមួយកីឡាករ  Joe Allen, Chris Gunter និង Jonny Williams ក្រោយលទ្ធផលមិនសមប្រកបនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ២០២២ នៅប្រទេសកាតា។

បច្ចុប្បន្ននេះ វែលស៍សំបូរដោយកីឡាករវ័យក្មេងត្រៀមចូលរួមការប្រកួតជម្រុះ EURO ២០២៤ ដូចជាកីឡាករ  Luke Harris របស់ Fulham វ័យ ១៧ឆ្នាំ, Jordan James របស់ Birmingham City វ័យ ១៨ឆ្នាំ, Neco Williams និង Brennan Johnson របស់ Nottingham Forest វ័យត្រឹម ២១ឆ្នាំជាដើម។ វែលស៍ នឹងត្រូវបើកយុទ្ធនាការជម្រុះ Euro ២០២៤ របស់ខ្លួនក្នុងពូល D នាថ្ងៃទី២៥ ខែមីនា ដោយធ្វើដំណើរទៅប៉ះក្រូអាត មុននឹងឡេតូនីធ្វើដំណើរមកទឹកដីកីឡដ្ឋានទីក្រុង Cardiff នៅថ្ងៃទី២៨ ខែមីនា ពោលគឺនៅ ៣ថ្ងៃបន្ទាប់ ខណៈតួកគី និងអាមេនីក៏ស្ថិតនៅក្នុងពូលនេះដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក